គ្រួសារប្ដីប្រពន្ធបង្ខំចិត្តលះបង់កម្មករសំណង់នៅស្រុកថៃវិលមកកម្ពុជាដើម្បីប្រកបរបរផ្ទាល់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធវ័យជាង៣០ឆ្នាំ តស៊ូធ្វើការជាកម្មករសំណង់នៅប្រទេសថៃជិត១០ឆ្នាំសុខចិត្តមក បង្កើតមុខរបរផ្ទាល់ខ្លួននៅស្រុកកំណើតវិញ។


ពួកគាត់រាយរាប់ប្រាប់អ្នកសារព័ត៌មានថា ការតស៊ូធ្វើជាកម្មករសំណង់នៅប្រទេសថៃរបស់ពួកគេជិត១០ឆ្នាំមកហើយ ធ្វើឲ្យពួកគាត់ខាំមាត់សង្កត់ចិត្តចំពោះការងារជាសំណង់នៅប្រទេសគេមិនដូចជាការរស់នៅក្នុងស្រុករបស់ខ្លួន ការនិយាយស្ដីស្ដាប់គ្នាបាន យើងនៅស្រុកគេយើងមិនសូវចេះភាសារស្ដាប់គេមិនសូវបានណាមួយទៀតកម្លាំងកាន់តែទ្រុឌទ្រោមទើបសម្រេចិត្តវិលមកស្រុកកំណើតវិញ។


គ្រួសារខាងលើពោលថា ព្រោះថាកាលពីចាប់ដៃគ្នាជាប្ដីប្រពន្ធកំសត់កំរនេះពុំមានទ្រព្យសម្បត្តិដូចគេនោះទេពោលគឺសូម្បីដីធ្លីផ្ទះសំបែងប្រាក់កាស់ក៏គ្មានជាប់ប្រាណនិងជាកេរ្តិ៍ដំណែលដូចគេដែរ។ ដោយតែមានការតស៊ូចាប់ ដៃគ្នានៅប្រទេសថៃក៏ខំប្រឹងប្រែង មិនថាថ្ងៃឬយប់ បើទោះខ្លួនមានជម្ងឺមិនសូវមានកម្លាំងយ៉ាងណានោះ ខំប្រឹងលុះបានលំនៅដ្ឋានសមរម្យគ្រាន់ជាទ្រនំនិងគេគ្រាន់ជាទ្រព្យចំណងដៃនៃអាពាហ៍ពិពាហ៍ ដែលជីវិតគ្របដណ្ដប់ដោយភាពល្វីងជូរចតនៅក្នុងទឹកដៃថៃ។


គ្រួសារកំសត់អត់ខាន់ស្លាលើកឡើងបន្ថែមថា៖ បើទោះការតស៊ូនៅក្នុងទឹកដីថៃ ជួបឧបសគ្គយ៉ាងណានោះ ជីវិតកម្មករសំណង់ពីរនាក់ ប្ដីប្រពន្ធខិតខំឲ្យបានដល់គោលដៅកំណត់ របស់ខ្លួន ព្រោះថាជីវិតជាកម្មករប្រើកម្លាំងមិនស្រួលដូចជាមុខរបររបស់ខ្លួន យប់ ថ្ងៃមិនបានសំរាក បើមិនដល់ម៉ោងមិនហ៊ានឈប់ ស៊ូក្ដៅរងា ពេលខ្លះស្ទើរតែធន់និងពាក្យសំដីរបស់ថៅកែមិនបាន ហេតុនេះហើយទើបសម្រេចនាំដឹកដៃគ្នាវិលមកស្រុកកំណើតនៅឯភូមិក្នុងស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យដើម្បីបង្កើតមុខរបរខ្លួនឯង បើទោះជាមុខរបរនោះផលចំណេតិចក៏ដោយក៏ជាការងារមួយដែលមិនអាចអ្នកណាបង្ខំខ្លួនយើងបាន។


គ្រួសារកំសត់បន្ថែមថា ការប្រកបមុខរបរលក់ផ្លែត្រង៉ែន គឺជាថ្ងៃដំបូងដែលពួកគាត់សម្រេចចិត្តបោះបង់ការងារ នៅប្រទេសថៃ ហើយបើសិនជាមុខរបរនេះមិនសមប្រកបទេនោះ ពួកគាត់និងមានវិធីមួយទៀត ផ្សាម៉ូតូរ៉ឺម៉កកង់បីដឹកបន្លែត្រីសាច់ដើរលក់តាមភូមិម្ដង ប៉ុន្តែបើមុខរបរលក់ផ្លែត្រង៉ែនពីចំការយកទៅលក់នៅទីផ្សារឬតាមភូមិកាក់កបពួកគាត់និងប្រកបមុខរបរនេះ។


យើងដឹងហើយថាជីវិតមិនមានអ្នកណាម្នាក់បានជួបតែសេចក្ដីសុខនោះទេ អ្នកខ្លះកំសត់ អ្នកខ្លះព្រាត់ប្រាស់គ្រួសារនិងមួយចំណែកទៀតរស់នៅក្នុងភាពល្អប្រសើរ ទាំងនេះដោយសារតែកត្តាតស៊ូរបស់បុគ្គលទើបបានសម្រេច។
ប្តីឈ្មោះស៊ីណារត្ន័អាយុ៣៧ឆ្នាំប្រពន្ធឈ្មោះបាត់ នឿនអាយុ៣៥អ្នកទាំងពីរស់នៅភូមិអូរស្អំឃុំអូរសំពរ័ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *