ក្រុមចលនាយុវជនកម្ពុជា(១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យរៀបចំពិធីហូបនំបញ្ចុកដើម្បីបញ្ជាក់ពីភាពសាមគ្គីភាព និងឯកភាពជាតិ

ខេត្តបន្ទាយមានជ័យ៖ ក្រុមចលនាយុវជនកម្ពុជា(១៥៧)ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យរៀបចំពិធីហូបនំបញ្ចុកបញ្ជាក់ពីភាពសាមគ្គីភាព និងឯកភាពជាតិ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលប្រកាសយកថ្ងៃទី០៩ ខែមិថុនា ដើម្បីហូបនំបញ្ជុកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដែលធ្វើឡើងនៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០១៩ នៅទីស្នាក់ការក្រុមចលនាយុវជនកម្ពុជា(១៥៧)ក្រុងប៉ោយប៉ែត ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់.ក្រុងប៉ោយប៉ែត។


ការរៀបចំពិធីហូបនំបញ្ចុកធ្វើឡើងដោយក្រុមចលនាយុវជនកម្ពុជា(១៥៧) ក្រុងប៉ោយប៉ែត សាខាខេត្តបន្ទាយមានជ័យ ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោហ៊ុនសែន ប្រកាសអោយប្រជាពលរដ្ឋគ្រប់មូលដ្ឋានយកថ្ងៃទី០៩ មិថុនា ឆ្នាំ ២០១៩ ហូបនំបញ្ចុក ដែលហៅថា “នំបញ្ជុកតេជោសន្តិភាព” ដើម្បីបង្ហាញពីស្នាមញញឹម ក្រោមដំបូលសន្តិភាពជាតិ សាមគ្គីភាព និងឯកភាពជាតិ។


ឆ្លៀតក្នុងឱកាសនោះ លោកចៅ ជីអាន ប្រធានក្រុមចលនាយុវជនកម្ពុជា(១៥៧) សាខាខេត្តបន្ទាយមានជ័យ រួមជាមួយក្រុមការងារ បានសំណេះសំណាល លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រះគ្រូចៅអធិការ ណយ ណេត ចៅអធិការវត្តរតនសុខសាន្ត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត ចៅសង្កាត់រង លោក នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងលោកអា អាន សប្បុរសជន ជនជាតិចិនកាន់ឥណ្ឌូនេស៊ី ដើម្បីបង្កើនការទំនាក់ទំនង ឲ្យកាន់តែស្និតស្នាលលើកិច្ចការងារមនុស្សធម៌ រវាងអាជ្ញាធរ និងក្រុមចលនាយុវជនកម្ពុជា ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីជួយដល់ប្រជាពលរដ្ឋ ទីទាល់ក្រ ចាស់ជរា មានជំងឺប្រចាំកាយ គ្មានទីពឹង ដែលកំពុងជួបការលំបាកផងដែរ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *