ទោចចក្រយានយន្តកង់បី(តុក តុក)ត្រីចក្រយានយន្តPass AppនិងGradម៉ូតូសណ្ដោងរ៉ឺម៉កនិងទោចក្រយានយន្តកម្លាំងសេះចាប់ពី១២៥ឡើងត្រូវមានបណ្ណបើកបរ

ខេត្តបន្ទាយមានជ័យ៖ មន្ត្រីជំនាញចុះណែនាំឲ្យអ្នកបើកបរទោចចក្រយានយន្តកង់បី(តុក តុក)ត្រីចក្រយានយន្តPass AppនិងGradម៉ូតូសណ្ដោងរ៉ឺម៉កនិងទោចក្រយានយន្តកម្លាំងសេះចាប់ពី១២៥ឡើងត្រូវមានបណ្ណបើកបរ បើគ្មាន និងផាកពិន័យ ការចុះអប់រំផ្សព្វផ្សាយធ្វើឡើងពេញមួយព្រឹកថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០១៩ នៅចំណុចរង្វង់មូល និងចំណុចភ្លើងស្តុបថ្មី ក្រុងប៉ោយប៉ែត។


មន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ក្រុងប៉ោយប៉ែតបានណែនាំ ដល់អ្នកបើកបរ ទោចក្រយាយន្តកង់បី(តុក តុក) ត្រីចក្រយាន្តPASSAPPនិងGRABម៉ូតូរ៉ីម៉កនិងទោចក្រយាយន្តដែលមានកម្លាំងសេះចាប់ពី១២៥ឡើង ត្រូវទៅរៀនច្បាប់ចរាចណ៍ និងប្រលងយកបណ្ណបើកបរឲ្យបានត្រឹមត្រូវ។


មន្ត្រីជំនាញទាំងនោះ បានបញ្ជាក់ថា តាមសេចក្តីណែនាំរបស់លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹជញ្ជូន បានឲ្យមន្ត្រីគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូនទាំងអស់ចុះអប់រំណែនាំផ្សព្វផ្សាយ អ្នកបើកបរទោចចក្រយានយន្តកង់បី(តុក តុក) ត្រីចក្រយានយន្តPass AppនិងGradម៉ូតូសណ្ដោងរ៉ីម៉កនិងទោចក្រយានយន្តកម្លាំងសេះចាប់ពី១២៥ឡើងឬម៉ូតូដែលប្រើថាមពលអគ្គីសនីលើសពី១១KW ចុះឈ្មោះចូលរៀនច្បាប់ចរាចរណ៌ផ្លូវគោកនិងជម្នាញបើកបរទោចក្រយានយន្តរបស់ខ្លួន ដើម្បីប្រឡងយកបណ្ណបើកបរឲ្យបានត្រឹមត្រូវស្របច្បាប់ដែលចាប់ផ្ដើមចុះឈ្មោះពីថ្ងៃទី៣០ខែមេសារហូត៣០ខែកក្កដា២០១៩(រយៈពេល៣ខែ)នៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ជាប់ផ្លូវជាតិលេខ៥ស្ថិតនៅភូមិគាបសង្កាត់ទឹកថ្លាក្រុងសេរីសោភ័ណ។


លោកឈឿន ប៊ុនថន អធិការរងទទួលការងារចរាចណ៍ក្រុងប៉ោយប៉ែត បានបញ្ចាក់ថា អ្នកបើកបរទោចចក្រយានយន្តកង់បី(តុក តុក)ត្រីចក្រយានយន្តPass AppនិងGradម៉ូតូសណ្ដោងរ៉ីម៉កនិងទោចក្រយានយន្តកម្លាំងសេះចាប់ពី១២៥ឡើងឬម៉ូតូដែលប្រើថាមពលអគ្គីសនីលើសពី១១KW បើគ្មានបណ្ណបើកបរនោះទេ នៅពេលមន្ត្រីអនុវត្តច្បាប់ និងផាកវិន័យ២០ម៉ឺនរៀល ហើយសំរាប់អ្នកបើកបរយានយន្តផាក៤០ម៉ឺនរៀល៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *