ឃាត់ខ្លួនជនជាតិចិនបាន១២នាក់ ពាក់ពាក់ព័ន្ធ ករណីបង្ខាំងធ្វើបាបរាងកាយ ជំរិតទារប្រាក់ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត កាលពីរសៀលលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០១៩ ឃាត់ខ្លួនជនជាតិ១២នាក់ ពាក់ព័ន្ទករណីបង្ខាំងធ្វើបាបរាងកាយ ជំរិតទារប្រាក់ នៅក្នុងផ្ទះសំណាក់ពីរកន្លែងនៅក្រុងប៉ោយប៉ែត។

ដោយមានបទបញ្ជា ​ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋានគរ​បាល​ខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុង​ប៉ោយប៉ែត បាន​ដឹកនាំកម្លាំងចុះបង្ក្រាប និងចាប់ឃាត់ខ្លួន​ជនជាតិជនបានសរុបចំនួន​១២នាក់ ក្នុងថ្ងៃតែមួយ ២ទី​តាំងផ្សេងគ្នា ពាក់ពន្ឋ័ទៅនឹងករណីប្រើហឹង្សា ចាប់មនុស្សបង្ខាំងទុក ជំរិតទារប្រាក់។

បើតាមប្រភព​បានឲ្យដឹងថា ទីតាំងដែលត្រូវបាន​កម្លាំងសមត្ថកិច្ចចុះបង្ក្រាបនោះមាន ផ្ទះសំ​ណាក់យី​ហោ ​«សុផលថាវី » ឃាត់បានជនសង្ស័យជាជនជាតិ ចិនបានចំនួន ៦​នាក់ រំដោះជនរងគ្រោះបាន១នាក់ រីឯមួយកន្លែងទៀត នៅផ្ទះសំណាក់«លីហ៊ូវ» ឃាត់បានជនជាតិចិនបាន​ចំនួន៦​នាក់ រំដោះជនរងគ្រោះបាន២នាក់។ពាក់ព័ន្ធករណីខាងលើ នៅម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែ មិថុនានេះ លោកព្រហ្ម ពិសិដ្ឋ អធិការរងនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា ករណីនេះពិតជាមានមែន ដោយឃាត់ជនសង្ស័យជនជាតិចិន បាន១២នាក់ និងជួយជនរងគ្រោះជាជនចិនដូចគ្នាបាន០៣នាក់ផងដែរ។ដោយលោកបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យដែលជាជនជាតិចិនទាំង១២នាក់ខាងលើ កំពុង​ធ្វើការសួរនាំ នៅអធិការ​ដ្ឋាននគរបាលក្រុង​ប៉ោយប៉ែត ចំណែកជនរងគ្រោះត្រូវយកទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ផងដែរ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *