ផែនការងារសន្តិសុខបន្ទាយមានជ័យ ការិយាល័យសន្តិសុខផ្ទៃក្នុង សូមគោរពជូនដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង របាយការណ៍

ខេត្តបន្ទាយមានជ័យ៖
ថ្ងៃទី១៧.០៦.២០១៩នៅវេលា  ម៉ោង២៣.៣០នាទី កំលាំងជំនាញសន្តិសុខក្រុងប៉ោយប៉ែតសហការជាមួយព្រហ្មទណ្ឌខេត្ត  ដឹកនាំដោយលោកឧត្តមសេនីយ៍ អាត់ ខែម ស្នងការ ចុះបង្រ្កាបករណីខាងលើ ចាប់បានជនល្មើស បក្ខពួក០៣នាក់ ឈ្មោះ ព្រាប វណ្ណា ប្រុស ២៣ឆ្នាំ ជាអ្នកបើកបរ, ឈ្មោះ ព្រាប វណ្ណះ ប្រុស ២៩ឆ្នាំ ជាអ្នកចាប់ ,ឈ្មោះ វ៉ាន់ ស្រេត ប្រុស ២៨ឆ្នាំ ជាសមគំនិត រួមជាមួយ  ម៉ាកឡាន លុចសីស៣០០ មួយគ្រឿង ពណ៌កាំម៉ៃ ស្លាកលេខ ភ្នំពេញ 2AL-8004  ជាមធ្យោបាយ នៅ សណ្ឋាគារ ស៊ីធីប៉ោយប៉ែត ក្រុងប៉ោយប៉ែត យកមកសាកសួរ នៅស្នងការដ្ឋាន ។


@.បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបាននាំយកទៅឃុំខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់។


@.ករណីនេះ នឹងប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលចាត់ការបន្ត ។


អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ
សូមឯកឧត្តមប្រធានជ្រាបជារបាយការណ៍ ។


បន្ទាយមានជ័យ ថ្ងែទី១៨ ខែមិថុនា ឆ្នាំ២០១៩
នាយការិយាល័យ  វ/ទោ កី សំរិទ្ធ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *