បុរសម្នាក់ត្រូវរថយន្តកៀរសន្លប់ ភ្នាក់ឡើង វង្វេង សមត្ថកិច្ចប្រកាសរកសាច់ញាតិ

បន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវរថយន្តកៀរសន្លប់ ភ្នាក់ឡើង វង្វេង សមត្ថកិច្ចប្រកាសរកសាច់ញាតិដែលកើតហេតុនៅវេលាម៉ោង២០និង៣០នាទី នៅកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខបុរីសុខស្រេង២ ខាងលិចវត្តម៉ុងចិន សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ហើយរថយន្តបើករត់បាត់ បន្សល់តែជនរងគ្រោះងើបពីសន្លប់វង្វេងមិនដឹងថាខ្លួនរស់នៅទីណា។

ជនរគ្រោះជិះម៉ូតូម៉ាកគ្រិច ពណ៍ស លាយទឹកមាស របួសដៃជើងនិងបែកក្បាល ក្រោយងើបពីសន្លប់ត្រូវបាននគរបាលនិងអ្នកស្រុកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ (បង្អែកដីថ្មី)

ពាក់ព័ន្ធករណីនេះ សូមសាច់ញាតិ ឬមានបងប្អូនដូចក្នុងរូបភាពនេះ សូមទាក់ទងសួរពត៌មានបន្ថែមនៅអធិកាដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕

Leave a Reply

Your email address will not be published. Required fields are marked *