ចតរថយន្តទុកចោលត្រូវម្ចាស់រាយការណ៍ប្រាប់អាវុធហត្ថស្ទូចដាក់បន្ទាយ

ខេត្តបន្ទាយមានជ័យ៖ ចតរថយន្តទុកចោលត្រូវម្ចាស់ហាងរាយការណ៍ប្រាប់អាវុធហត្ថស្ទូចដាក់បន្ទាយ នៅម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០១៩ នៅលើផ្លូវជាតិលេខ៥ មុខហាងលក់សម្ភារសំណង់យីហោ ហ៊ួត ជា ក្នុងភូមិបាលិលេយ្យ១ សង្កាត់.ប៉ោយប៉ែត។

សមត្ថកិច្ចអាវុធប្រាប់ថា យោងតាមកាម៉ារ៉ា សុវត្ថភាពម្ចាស់ហាង បង្ហាញថា រថយន្តម៉ាកលុចហ្ស៊ីស RX 300ពណ៌កាម៉ៃ ពាក់ស្លាកលេ2Q-1578 ត្រូវអ្នកបើកបររថយន្តបើកទ្វារចុះចេញពីរថយន្តនៅវេលាម៉ោង២និង២២នាទីយប់រំលងអាធ្រាតុឈានចូលថ្ងៃទី២៤ ខែមិថុនា ដោយរកឃើញលិខិតឆ្លងជនជាតិចិនម្នាក់នៅក្នុងរថយន្តផងដែរ។

នៅក្នុងលិខិតឆ្លងដែន ដែលទុកនៅក្នុងរថយន្តមានឈ្មោះ ហ្សេង វាន់ស៊ិន (ZHENG WENXIN) ភេទប្រុស កើតនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ១៩៩១ នៅខេត្តFUJIAN ប្រទេសចិន ហើយនៅក្នុងលិខិតឆ្លងដែននេះ ទើបតែវាយចូលក្នុងប្រទេសកម្ពុជា នៅថ្ងៃ១៨ ខែមិថុនា ឆ្នាំ២០១៩នេះប៉ុណ្ណោះ។

យោងតាមភស្តុតាងខាងលើ អាវុធហត្ថដាក់ការសង្ស័យថា អ្នកបើកបរជាជនជាតិ ចិន តែមូលហេតុដែលយករថយន្តមកចតចោលខាងលើនេះ អាវុធហត្ថមិនទាន់អាចធ្វើការសន្និដ្ឋានបានទេ រងចាំស្ទូចរថយន្តទៅទុកនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីស្រាវជ្រាវបន្ត៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *