កម្លាំងនគបាលក្រុងប៉ោយប៉ែត បង្រ្កាបបានបួនទីតាំងខុសគ្នា ឃាត់ខ្លួនបាន១៨នាក់ និង វត្ថុតាងបទល្មើសគ្រឿងញៀនបានមួយចំនួនតែក្នុងរយះពេលជិត០១ម៉ោង

ខេត្តបន្ទាយមានជយ័៖ក្រុងប៉ោយប៉ែត
កម្លាំងនគបាលជំនាញប្រឆាគ្រឿងញៀននៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រួមជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ
នៅថ្ងៃព្រហស្បតិ៍ ១០ រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង១៤ និង៤៥នាទី
បានចុះល្បាតភូមិសាស្រ្តក្នុងចំណុចវត្តន៍ផ្សារកណ្ដាល ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បានប្រទះឃើញ មុខសញ្ញាសង្ស័យ ជួញដូរគ្រឿងញៀនម្នាក់ បានជិះម៉ូតូ ម៉ាកស៊ូមមឺ (zoomer) ចូលមកក្នុងវត្តផ្សារកណ្ដាល កម្លាំងក៏បានឃាត់សុំត្រួតពិនិត្យទៅលើជនសង្ស័យ ឈ្មោះ ស្រស់ គិមហួន (ហៅ ជេម) ភេទប្រុស អាយុ១៨ឆ្នាំក្នុងការត្រួតពិនិត្យនគបាលរកឃើញវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាចំនួន ០១ កូនថង់តូច។បន្ទាប់មកនៅវេលាម៉ោង១៥,១០នាទីកម្លាំងនគបាលក៏បានបន្ត ទៅពិនិត្យបន្ទប់ជួល ចំនួនពីរបន្ទប់ ស្ថិតនៅក្នុងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងបន្ទប់លេខ៤មាន ជនសង្ស័យចំនួន ០៧ នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះ ភួន រីណា ភេទស្រីអាយុ ២៣ឆ្នាំ
២/ឈ្មោះវ៉ែនសុភ័ក្រ (ហៅហេង) ភេទស្រី អាយុ ១៨ ឆ្នាំ។


៣/ឈ្មោះ ទេវ លីនដា (ហៅនុត) ភេទស្រី អាយុ ១៥ឆ្នាំ។
៤/ឈ្មោះ មាស ឆៃឌី (ហៅ ឌីសីុន) ភេទប្រុស អាយុ ១៩ឆ្នាំ។
៥/ឈ្មោះ អ៊ុន សិទ្ធធារ៉ា (ហៅសិទ្ធ) ភេទប្រុស អាយុ ២១ឆ្នាំ។
៦/ឈ្មោះបូរ រិទ្ធី ភេទប្រុស អាយុ ១៨ ឆ្នាំ។
៧/ ឈ្មោះ ថន ម៉ានុត ភេទប្រុសអាយុ ២៤ឆ្នាំ។
កម្លាំងនគបាលធ្វើការឆែកឆេរកឃើញវត្ថុតាងរួមមាន៖
ម្សៅក្រាមសថ្លាចំនួន ០១កូនថង់ធំល្មម និង ០១កូនថង់តូចល្មម រួម០២កូនថង់តូចនិងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន ០២ បំពង់កែវចំនួន០១ និង ដែកកេះចំនួន ០៣។
សំបកថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ខ្សែកមាសជាងតម្លឹង ខ្សែដៃផ្លាកទីន ចំនួន០១ខ្សែ ខ្សែកចែកាច់ចំនួន០២ និងបណ្តោងព្រះ ចំនួន០២។
រួចហើយកម្លាំងនគបាលបានបន្តឆែកឆេបន្ទប់លេខ ២៧ ១បន្ថែមទៀតរកឃើញជនសង្ស័យចំនួន ០២នាក់ មានឈ្មោះ ៖ ១\ឈ្មោះ លាងមករា (ហៅ បែង) ភេទប្រុស អាយុ ២៤ឆ្នាំ។
២\ឈ្មោះ កែវ សាន (ហៅពេជ្រ) ភេទស្រី អាយុ១៩ឆ្នាំ។
រកឃើញវត្ថុតាងសរុបរួមមាន៖ គម្របដបសម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន០១ បំពង់កែវចំនួន០២កំណាត់, ដែកកេះចំនួន០២ កាំបិតចំនួន ១ ដើម។ បន្ទាប់កម្លាំងជំនាញ បាននាំមកអធិកាដ្ឋាននគបាលក្រុង ដើម្បីយកមកសាកសួរ និងធ្វើការត្រួតពិនិត្យ។


នៅវេលាម៉ោង១៥,១៥នាទីក្នុងថ្ងៃដដែល ក្រោយបានទទួលព័ត៌មានពីម្ចាស់ផ្ទះសំណាក់ ស្រែងល្អ ស្ថិតនៅក្នុងភូមិអូរជ្រៅ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យថា៖ មានក្មេងប្រុសស្រីមួយក្រុម ចូលស្នាក់នៅបន្ទប់លេខ ០៩ ពេលនោះ កម្លាំងផ្នែកជំនាញ បានចុះទៅដល់ ត្រួតពិនិត្យឃើញមានយុវជនចំនួន ០២នាក់ និងមនុស្សស្រីចំនួន ០៤នាក់ កម្លាំងក៏បាន ត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា ចំនួន ០១កូនថង់តូច នៅក្នុងកាបូបលុយ ថ្នាំគ្រវី ពណ៌បៃតងចាស់ ចំនួន០១គ្រាប់, ដែកកេះចំនួន០១ ដបកែច្នៃសម្រាប់ជក់ ចំនួន០១។


លោកអធិការក្រុងប៉ោយប៉ែតវរសេនីយ៍ឯក ធិន សុិនដេត បានឲ្យដឹងថា៖ ផ្អែកតាមការបំភ្លឺ របស់ជនសង្ស័យខាងលើ យើងបានបន្តឃាត់ខ្លួនមនុស្ស ចំនួន ០២នាក់បន្ថែមទៀត ស្ថិតនៅបន្ទប់ជួលភូមិ សាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត និង ដកហូតបានដាវចំនួន ០៣ដើម និង ដបកែច្នៃ សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២។


លោកបានបន្តថា៖ កម្លាំងជំនាញបាននាំមកអធិកាដ្ឋាននគរបាលក្រុង ដើម្បីយកមកសាកសួរ និងក្រោយធ្វើការត្រួតពិនិត្យទឹកនោម ឃើញថាវិជ្ជមាន មានសារធាតុញៀនក្នុងខ្លួន។បច្ចុប្បន្នជនសង្ស័យទាំង១៨នាក់ខាងលើនេះ កម្លាំងនគបាលនឹងរៀបចំ កសាងឯកសារបញ្ជូនទៅការិយាល័យជំនាញខេត្តបន្ទាយមានជយ័បន្តតាមនីតិវិធីនៃច្បាប់៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *