ផ្ទុះអាវុធខ្លីចំនួន៦គ្រាប់ទាំងកណ្តាលយប់សមត្តកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដែលផ្ទុះអាណាធិបតេយ្យនៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ៖ផ្ទុះអាវុធខ្លីចំនួន៦គ្រាប់ទាំងកណ្តាលយប់សមត្តកិច្ចកំពុងស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដែលផ្ទុះអាណាធិបតេយ្យនៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី០២ខែកក្តដាឆ្នាំ២០១៩ស្ថិតភូមិគោកដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។


ក្រោយពេលមានការផ្ទុះអាវុធឃើញមានវត្តមានលោកវរៈសេនីយ៍ឯក ខែម សោភ័ណ ប្រធានការិយាល័យព្រម្មទ័ណ្ឌកម្រិតស្រាលនៃស្នងដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលជំនាញចុះពិនិត្យស្រាវជ្រាវនៅកន្លែងកើតហេតុរកឃើញមានសំបកគ្រាប់កាំភ្លើងខ្លីចំនួន៣គ្រាប់តាមដងផ្លូវលំស្ថិតភូមិគោកដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។


លោកវរៈសេនីយ៍ឯក ខែម សោភ័ណ បានប្រាប់ថា៖ទទួលព័ត៌មានបានដឹងនៅវេលាម៉ោងប្រមាណ១០យប់នៅថ្ងៃទី០២ខែកក្តដាឆ្នាំ២០១៩តាមបណ្តោយលំក្នុងភូមិស្ថិតភូមិគោកដ្ឋានសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ។មានផ្ទុះអាវុធចំនួន៦គ្រាប់បណ្តាលប្រជាពលរដ្ឋរស់នៅបណ្តាលមានការភ្ញាក់ផ្អើល ហើយក្រោយភ្លាមៗកម្លាំងចុះទៅដល់កន្លែងកើតហេតុត្រូវបានជនសង្ស័យគេចខ្លួនបាត់បានអស់លុះព្រឹកឡើងថ្ងៃទី០៣ខែកក្តដាឆ្នាំ២០១៩កម្លាំងជំនាញចុះទៅពិនិត្យស្រាវជ្រាវរកឃើញវត្ថុតាងមានសំបកគ្រាប់អាវុធខ្លីចំនួន៣គ្រាប់តាមបណ្តោយផ្លូវលំ។


លោកបានបញ្ជាក់ថា៖ករណីផ្ទុះអាវុធចំនួន៦គ្រាប់ទាំងកណ្តាលយប់កណ្តាលក្រុងសិរីសោភ័ណនេះកំពុងធ្វើការស្រាវជ្រាវតើករណីអ្វីអោយបានច្បាស់លាស់នៅឡើយទេកំពុងអោយកម្លាំងជំនាញធ្វើស្រាវជ្រាវតើករណីអ្វីអោយពិតប្រាកដ។

ព្រោះការបាញ់បោះអាវុធអាណាធិបតេយ្យល្មើសច្បាប់ត្រូវស្រាវជ្រាវកំណត់មុខសញ្ញាដើម្បីចាប់ខ្លួនមានវិធានការតាមច្បាប់។
លោកវរៈសេនីយ៍ឯក ខែម សោភ័ណ បានបញ្ជាក់ថា៖ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដាក់វិធានការអោយកម្លាំងជំនាញស្រាវជ្រាវរកជនសង្ស័យដែលហ៊ានបាញ់បោះអាណាធិបតេយ្យល្មើសនិងច្បាប់ដែលបង្កអសន្តិសុខដល់ប្រជាពលរដ្ឋមានការភ័យក្លាចដើម្បីចាប់ខ្លួនអោយបានចាត់ការតាមច្បាប់។


ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបញ្ជាក់ថា៖ការផ្ទុះអាវុធ៦គ្រាប់ទាំងកណ្តាលយប់ដែលបណ្តាលប្រជាពលរដ្ឋមានការភ័យខ្លាចនេះជាការពិតមិនដែលមានប្រជាពលរដ្ឋស្លូតត្រង់មានអាវុធប្រើប្រាស់និងហ៊ានបាញ់បោះទាំងកណ្តាលយប់នោះទេសុំអោយកម្លាំងសមត្តកិច្ចជួយស្រាវជ្រាវរកចាប់ខ្លួនជនសង្ស័យដែលបាញ់អាណាធិបតេយ្យដើម្បីចាត់ការតាមច្បាប់៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *