រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអិលធីស៊ីស៊ីបុករថយន្តកាំម៉ារីបណ្តាលរបួសធ្ងន់ស្រាល៤នាក់ពេលឃាត់ដឹកទំនិញគេចពន្ធរាប់តោនចាប់ប្រគល់ជូនមន្ត្រីសាខាគយនិងរដ្ឋាករខេត្ត

បន្ទាយមានជ័យ៖រថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអិលធីស៊ីស៊ីបុករថយន្តកាំម៉ារីបណ្តាលរបួសធ្ងន់ស្រាល៤នាក់ពេលឃាត់ដឹកទំនិញគេចពន្ធរាប់តោនចាប់ប្រគល់ជូនមន្ត្រីសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ខែកក្តដាឆ្នាំ២០១៩ដើម្បីចាត់ការតាមច្បាប់។


លោកវរៈសេនីយ៍ទោ គី មករា នាយរងការិយាល័យនគរបាលចរចរណ៍ជើងគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖កាលពីវេលាម៉ោង១,៣០នាទីរំលងអាត្រាធចូលថ្ងៃទី០១ខែកក្តដាឆ្នាំ២០១៩នៅចំណុចភ្លើងស្តប់ផ្លូវបំបែកជាបួនស្ថិតភូមិ.សង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដែលបង្កដោយរថយន្តក្រុងដឹកអ្នកដំណើរក្រុមអិលធីស៊ីស៊ីដែលពាក់ស្លាក់លេខសៀមរាប3A.0825បានបុករថយន្តធុនតូយូតាកាំម៉ារីបណ្តាលអ្នកដំណើរក្នុងរថយន្តរបួសធ្ងន់ស្រាល៤នាក់ហើយមន្ត្រីនគរបាលឃាត់ឃើញរថយន្តក្រុងដឹកសុទ្ធតែទំនិញហើយប្រគល់ជូនកម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត។


លោកវរសេនីយ៍ត្រី យឹម នី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានបញ្ជាក់ថា៖ក្រោយពេលដែលមន្ត្រីនគរបាលចរាចរណ៍ជើងគោកខេត្តបន្ទាយមានជ័យឃាត់រថយន្តដែលបង្កគ្រោះបណ្តាលរបួសធ្ងន់សា្រលនិងឃើញដឹកទំនិញពេញរថយន្តក្រុងបានប្រគល់ជូនកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តធ្វើការត្រួតពិនិត្យឃើញថាទំនិញរាប់តោនក្នុងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុនអិលធីស៊ីស៊ីជាទំនិញគ្រឿងបរិភោគចម្រុះរាប់តោនគ្មានពន្ធនិងច្បាប់អនុញ្ញាតិគឺជាទំនិញខុសច្បាប់ដែលដឹកចេញពីព្រំដែនក្នុងក្រុងប៉ោយប៉ែតគោលដៅទៅភ្នំពេញ។


លោកបានបញ្ជាក់ថា៖ក្រោយពេលមន្ត្រីនគរបាលជំនាញធ្វើការពិនិត្យឃើញថាទំនិញគេចពន្ធគ្មានច្បាប់ទើបប្រគល់ជូនមន្ត្រីសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៣ខែកក្តដាឆ្នាំ២០១៩ដើម្បីធ្វើការពិនិត្យនិងរៀបចំឯកសារអោយម្ចាស់ទំនិញចូលខ្លួនបង់ពន្ធជូនរដ្ឋ។ហើយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពុងធ្វើការស្រាវជ្រាវមុខសញ្ញារថយន្តដែលដឹកទំនិញគេចល្មើសនិងច្បាប់និងចាត់ការតាមច្បាប់បន្តទៀត៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *