បុរសម្នាក់ត្រូវជណ្តើរដួលសង្កត់ចំក្បាល ស្លាប់នៅក្នុងបរិវេនកាស៊ីណូក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់ត្រូវជណ្តើរដួលសង្កត់ចំក្បាល នៅមុខហាងផារ៉ាមិក នៅក្នុងបរិវេនកាស៊ីណូផ្កាយ៥ក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី០៥ ខែកក្តដា ឆ្នាំ ២០១៩ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។


សាយសុភី អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ នៅក្នុងកាស៊ីណូផ្កាយ៥ រស់នៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ប្រភពកន្លែងកើតហេតុបានប្រាប់ថា ពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកឌ្រីម សេរីឆ្នាំ ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HQ-2363បើកពីត្បូងទៅជើងពេលមេឃកំពុងភ្លៀង លាយជាមួយខ្យល់កន្ត្រាក់ ស្រាប់តែដល់ចំណុចកើតហេតុ ខ្យល់បានវាយជណ្តើរដែកដែលបញ្ឈរចោលជាប់និងបង្គោលសសរ ផ្ទាំងប៉ាណូស្លាកយីហោផារ៉ាមិក សង្កត់ចំក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ លុះនគរបាលការពារព្រំដែន៩១១ និងអ្នកធ្វើដំណើរ អន្តរាគមន៍យកទៅពេទ្យត្រូវបាត់បង់ជីវិត។


សពត្រូវបានតំកល់នៅក្នុងមន្ទីរពេទ្យ បង្អែកប៉ោយប៉ែត២ រងចាំសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *