រដ្ឋបាលក្រុងប៉ោយប៉ែត ចុះពិនិត្យមើលប្រពន្ធ័លូនិងយកថ្មមិកចាក់បំពេញរណ្ដៅតាមផ្លូវជាតិលេខ៥

ខេត្តបន្ទាយមានជ័យ៖ ប្រពន្ធ័លូរួមទាំងផ្លូវសំបុកមាន់ជាច្រើនដែលមានទឹកដក់រងការខូចខាតបណ្ដាលមកពីដឹកផ្ទុកលើសទម្ងន់នៅតាមបណ្ដោយផ្លូវជាតិលេខ៥អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដល់បងប្អូនអ្នកធ្វើដំណើរតាមម៉ូតូនិងរថយន្ត ចំនួនពីរទីតាំងត្រូវបានចាក់ថ្មមិកបណ្ដោះអាសន្ន ត្រៀមនិងចាក់បេតុងជំនួសវិញនៅរដូវប្រាំងធ្វើឡើងនៅព្រឹកថ្ងៃទី៥ខែកក្កដាឆ្នាំ២០១៩ រដ្ឋបាលក្រុងកម្លាំងសមត្ថកិច្ចពីស្ថាប័នដឹកនាំដោយអភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល នាំគ្រឿងចក្រឈូសឆាយភក់តាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចផ្សារកណ្តាល ភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែតព្រមទាំង
ចាក់ថ្មមិកបណ្អោះអាសន្ន អស់ថ្មមិក ចំនួន២៨ម៉ែត្រគូបនិងស្តារ មាត់លូចំនួន១៦ប្រអប់ ជាថវិកាផ្ទាល់របស់លោកអភិបាលក្រុងគាតហ៊ុលចំនួន ៤,០០០,០០០រៀល ចូលរួមសហការណ៍ឧបត្ថម្ភ ពីលោក ខ្លែង សុខ្លី មេភូមិផ្សារ កណ្តាលចំនួន៤៥០,០០០រៀលផងដែរ។


លោកអភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា នៅចុងសប្ដាហ៍ឆ្លៀតពេលជាមួយក្រុមការងាររដ្ឋបាលជួសជុលនៅតាមផ្លូវជាតិលេខ៥ត្រង់ចំណុចពីរកន្លែងខាងលើ ដើម្បីចាក់ថ្មមិកសំរាប់ឲ្យបងប្អូនធ្វើដំណើរបណ្ដោះអាសន្ន ប៉ុន្តែមិនមែនចាក់ថ្មមិករហូតនោះទេ។

លោកថា បន្តទៅទៀតនេះខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តគេនិងជួសជុល តែក្នុងនាមអាជ្ញាធរក្រុងយើងជួសជុលបណ្ដោះអាសន្នសិន។

លោកថាលោកបានឆ្លងយោបល់ប្រធានសាធារណៈការខេត្ត ហើយប្រធានសាធារណៈការខេត្តបន្ទាយមានជ័យលោកឲ្យខាងក្រុមហ៊ុនសាន់កូលោកចាក់បេតុង ដែលផ្លូវឆ្លងកាត់រថយន្តដឹកមានទម្ងន់ធ្ងន់ ប៉ុន្តែមិនមែនធ្វើជួសជុលតែពីរកន្លែងនេះនោះទេ លោកថានិងមានក្រុមស្ដារប្រពន្ធ័លូផងដែរដែលមានការកកស្ទះ បណ្ដាលឲ្យជនលិចផ្លូវនិងផ្ទះពលរដ្ឋ។


លោកបញ្ជាក់បន្ថែមថា កាលពីកន្លងទៅថ្មីនេះយើងបានទទួលសំណើររបស់ពលរដ្ឋផងដែរចំពោះមតិវេទិកាសាធារណៈ ពួកគាត់សំណើរទៅនិងបញ្ហាផ្លូវលំក្នុងភូមិ មានផលលំបាកក្នុងការធ្វើដំណើរប្រកបរបរប្រចាំថ្ងៃ ឲ្យមានឈូសឆាយចាក់ថ្មមិកទោះយ៉ាងណាការឈូសឆាយរួមទាំងចាក់ថ្មមិកក្នុងភូមិយើងមិនទាន់បានកំណត់ថវិកានៅឡើយ ចាំចុះអនុវត្តជាក់ស្ដែងនិងទូទាត់ឃើញ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *