ខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់៨ស្រុក.ក្រុងបណ្តាលខូចខាតផ្ទៈសំបែងប្រជាពលរដ្ឋ៩៩ខ្នងនិងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

បន្ទាយមានជ័យ៖ខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់៨ស្រុក.ក្រុងបណ្តាលខូចខាតផ្ទៈសំបែងប្រជាពលរដ្ឋ៩៩ខ្នងនិងបណ្តាលស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដែលកើតឡើងនៅវេលាម៉ោង១,៣០នាទីថ្ងៃទី០៥ខែកកតដាឆ្នាំ២០១៩។


ដោយយោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហត្តរាយខេត្តបន្ទាយមានជ័យគឹតត្រឹមម៉ោង៥ល្ងាចថ្ងៃទី០៥ខែកក្តដាឆ្នាំ២០១៩នេះខ្យល់កន្ត្រាក់បានប៉ះពាល់៨ស្រុក.ក្រុងហើយខូចខាតផ្ទៈសំបែងប្រជាពលរដ្ឋចំនួន៩៩ខ្នងក្នុងនោះខូចខាតធ្ងន់១៦ខ្នងមានសាលារៀន១ខ្នងជម្រុកស្រូវ២ខ្នងប៉ើងស័ង្កសី១,០៧២សន្លឹកក្បឿង១៥០សន្លឹកខូចខាតឈើផ្លាន១៨ដើមនិងបណ្តាលមនុស្សស្លាប់១នាក់និងរបួសធ្ងន់ម្នាក់ដោយបាកជើងឆ្វេង។


ក្នុងចំណោមស្រុក.ក្រុងទាំង៨ដែលរងគ្រោះដោយខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់និងខូចខាតផ្ទៈសំបែងមាន១.ស្រុកថ្មពួកប៉ះពាល់២ឃុំខូចខាតផ្ទៈចំនួន២១ខ្នងខូចខាតធ្ងន់មាន៧ខ្នងប៉ើងស័ង្កសីខូច២៤០សន្លឹកមានឃុំគោកកឋិនប៉ះពាល់ខូចខាត២០ខ្នងខូចធ្ងន់៦ខ្នង ឃុំគោករមៀតប៉ះពាល់១ខ្នងខូចខាតធ្ងន់។

២.ស្រុកស្វាយចេកប៉ះពាល់២១ខ្នងមានជម្រុកស្រូវ២ខ្នងខូចខាតស័ង្កសី៣៥៨សន្លឹកមាន ឃុំស្លរក្រាមប៉ះពាល់៩ខ្នង ឃុំផ្គាំប៉ះពាល៥ខ្នង ឃុំទ្រាសប៉ះពាល់២ខ្នង ឃុំរលួសប៉ះពាល់០១ខ្នង ឃុំស្វាយចេកប៉ះពាល់១ខ្នង ឃុំតាផូប៉ះពាល់៣ខ្នង។


៣.ក្រុងប៉ោយប៉ែតប៉ះពាល់៦ខ្នងខូខាតស័ង្កសីចំនួន៩០សន្លឹកប៉ពាល់សង្កាត់និមិត្តខូចខាត៣ខ្នង សង្កាត់ផ្សារកណ្តាលប៉ះពាល់០៣ខ្នងនិងបណ្តាលស្លាប់១នាក់ដោយខ្យល់កន្ត្រាក់បណ្តាលអោយជណ្តើរដែកដែលបញ្ឈរចោលនិងសសរផ្ទាំងប៉ាណូស្លាក់យីហោផារ៉ាមិកនៅមុខបរិវេណកាស៊ីណូផ្កាយប្រាំដួលសង្កត់ចំក្បាលបណ្តាលរបួសធ្ងន់បញ្ជូនដល់មន្ទីពេទ្យដាច់ខ្យល់ស្លាប់។

៤.ស្រុកព្រៈនេត្រព្រៈប៉ះពាល់ខូចខាត១៣ខ្នងខូចខាតធ្ងន់៩ខ្នងខូចខាតស័ង្កសី១៥២សន្លឹកដែលប៉ះពាល់ឃុំជប់វ៉ារីនិងបណ្តាលរបួសស្ត្រីធ្ងន់ដោយខ្យល់កន្ត្រាក់បានបក់បោកបណ្តាលតូបធ្វើអំពីដែកប៉ើងសង្កត់បណ្តាលបាក់ជើងខាងឆ្វេងត្រូវបានសង្គ្រោះបន្ទាន់មន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបូរី។៥.ស្រុកមង្គលបូរីប៉ពាល់១ខ្នងប៉ើងស័ង្កសីខូចខាត២៤សន្លឹកនៅឃុំបត់ត្រង់។៦.ក្រុងសិរីសោភ័ណប៉ះពាល់៩ខ្នងប៉ើងស័ង្កសី១២៧សន្លឹកបាក់ផ្លាន១៤ដើមមានសង្កាត់កោះពងសត្វ៣ខ្នង សង្កាត់អូរអំបិល២ខ្នង សង្កាតទឹកថ្លា១ខ្នង សង្កាត់ព្រៈពន្លា១ខ្នង សង្កាត់ម្កាក់១ខ្នង។៧.ស្រុកភ្នំស្រុកប៉ះពាល់ចំនួន២៨ខ្នងផ្ទៈ២៧ខ្នងនិងសាលារៀន១ខ្នងប៉ើងដំបូលខូចខាតស័ង្កសី៦១សន្លឹកបាក់ថ្លាន៤ដើម។៨.ស្រុកអូរជ្រៅប៉ះពាល់១ខ្នងប៉ើងស័ង្កសី២០សន្លឹកនៅឃុំអូរបីជាន់។


លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ក្រោយពេលដែលខ្យល់កន្ត្រាក់បណ្តាលប៉ះពាល់ផ្ទៈសំបែងប្រជាពលរដ្ឋនិងសាលារៀនបណ្តាលខូចខាតអស់៩៩ខ្នងធ្ងន់១៦ខ្នងបណ្តាលស្លាប់បុរស់កម្មករសំណង់ម្នាក់ក្រុងប៉ោយប៉ែតដែលជណ្តើរដែកដួលសង្កត់បណ្តាលរបួសធ្ងន់រហូតដល់ស្លាប់ម្នាក់និងរបួសធ្ងន់ស្ត្រីម្នាក់ផ្ទៈបាក់សង្កត់បណ្តាលបាក់ជើងឆ្វេងហើយត្រូវបានចុះសួរសុខទុកនិងនាំយកថវិការចូលរួមរំលែកទុកដល់គ្រួសារសពនិងជួយដល់ជនរងគ្រោះបណ្តាលរបួសធ្ងន់។


លោកបានបញ្ជាក់ថា៖នេះជាការណែនាំខ្ពស់ចំពោះឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យដែលកងកម្លាំងប្រដាប់អាវុធទាំងបីស្ថាប័នកំពុងចុះជួយអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយខ្យល់កន្ត្រាក់ទាំង៨ស្រុក.ក្រុងក្នុងខេត្តបន្ទាយមានជ័យ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *