សង្ស័យចាញ់ល្បែងបុរសថៃម្នាក់លោតពីអគារកាស៊ីណូកំពស់15ជាន់ស្លាប់

បន្ទាយមានជ័យ៖បុរសចំណាស់ជនជាតិថៃម្នាក់បានលោតពីលើអគារកាស៊ីណូកំពស់15ជាន់រងរបួសធ្ងន់ប៉ុន្តែស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ហេតុការណ៌នេះកើតឡើងកាលពីវេលាទាបភ្លឺព្រឹកថ្ងៃទី18សីហា2018នៅចំណុចកាស៊ីណូហ្គេនទីងក្នុងក្រុងប៉ោយប៉ែត។ជនរងគ្រោះឈ្មោះប៊ុនយ៉ាលីតប៉ាត់ថាវីសាធៀនអាយុ58ឆ្នាំមានទីលំនៅស្រុកធន់សាយ3ទីក្រុងបាងកក។

ប្រភពថាជនរងគ្រោះបានលោតពីជាន់ទី15នៃអគារកាស៊ីណូខាងលើខណៈចូលទៅលេងល្បែងជាមួយប្រពន្ធនៅទីនោះប៉ុន្តែគ្មានអ្នកដឹងពីមូលហេតុឡើយ។ប្រភពថាពេលធ្លាក់ភ្លាមជនរងគ្រោះមិនទាន់ស្លាប់ទេលុះធ្វើការបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតបានដាច់ខ្យល់ស្លាប់តាមដងផ្លូវ៕

Leave a Reply

Your email address will not be published. Required fields are marked *