ស្ទាវទំនើងម៉ូតូឆ្អឹងបើកបរ បើកបំពានច្បាប់ បុកម៉ូតូមួយគ្រឿងកំពុងចតចាំភ្លើងស្តុប រងរបួសខ្លួនឯង នៅក្រុងប៉ោយប៉ែត

(ខេត្តបន្ទាយមានជ័យ)៖ ស្ទាវទំនើងម៉ូតូឆ្អឹងបើកបរ ហញបើបំពានច្បាប់ បុកម៉ូតូមួយគ្រឿងកំពុងចតចាំភ្លើងស្តុប រងរបួសខ្លួនឯង បង្កការភ្នាក់ផ្អើល កាលពីម៉ោង៦.៣០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩ នៅកែងភ្លើងស្តុបធនាគារអេស៊ីលីដា ក្រុងប៉ោយប៉ែត។


ជនរងគ្រោះឈ្មោះ គ្រឹង យូ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ រងបួសស្រាល រស់នៅក្នុងក្រុងប៉ោយប៉ែត។ ចំណែកជនបង្ក មិនប្រាប់ឈ្មោះ ស្រវឹងស្រាជោគជាំ រងរបួសបែកជង្គង់ រលាត់ដៃជើង របួសយ៉ាងដំណំ តែនៅមាត់ខ្លាំង ជេរឌឺដងដាក់ សមត្ថកិច្ច អ្នកសារព័ត៌មានដែលបានសួរនាំក្នុងហេតុការណ៍នោះផងដែរ។


អ្នកឃើញហេតុការណ៍បានប្រាប់ថា ខណៈដែលម៉ូតូជនរងគ្រោះម៉ាក ហ៊្សូមមើលអិច ពណ៌ទឹកក្រូច គ្មានស្លាកលេខ បើកបរពីទិសដៅពីលិចទៅកើត ដល់ចំណុចភ្លើងស្តុបបានឈប់ចាំភ្លើងអតិភាពបន្តដំណើរ ស្រាប់តែមានស្ទាវស្រវឹងស្រា ជិៈម៉ូតូឆ្អឹង គ្មានស្លាកលេខ បើកបរបញ្ច្រាស់ទិសពីកើតទៅលិច បំពានភ្លើងក្រហម បើកបរឆ្វេងដៃបុកម៉ូតូជនរងគ្រោះដែលកំពុងឈប់ចតចាំភ្លើងស្តុប។


ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ បានធ្វើការវាស់វែង និងយករថយន្តដឹកយកទៅសង្គ្រោះ តែជនបង្កមិនចង់ទៅពេទ្យ តែស្ទាវបង្កហេតុនេះបានស្តី ឌឺដងដាក់សមត្ថកិច្ច អ្នកសារព័ត៌មាន តែទោះជាយ៉ាងណាសមត្ថកិច្ចបានលួងលោម យកជនបង្កដាក់លើរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត២ ព្រោះមិនចង់ឲ្យរញ៉េរញ៉ៃ ខូចសណ្តាប់ធ្នាប់នៅទីនោះ ចំណែកម៉ូតូទាំងពីរគ្រឿង យកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោះស្រាយនៅពេលក្រោយ៕ឈុំ ចន្ថា

Leave a Reply

Your email address will not be published. Required fields are marked *