សត្វអណ្តើក១៣០ក្បាលដែលបង្ក្រាបឈ្មួញនាំចូលពីប្រទេសថៃត្រូវបាននាំមកលេងនៅតំបន់អភិរក្សអូររន្ទៈបាញ់ស្រុកព្រះនេត្រព្រះ

បន្ទាយមានជ័យ៖សត្វអណ្តើក១៣០ក្បាលដែលបង្ក្រាបឈ្មួញនាំចូលពីប្រទេសថៃត្រូវបាននាំមកលេងនៅតំបន់អភិរក្សអូររន្ទៈបាញ់នៅថ្ងៃទី២១ខែសីហាឆ្នាំ២០១៨នៅស្រុកព្រះនេត្រនេះ។

លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានប្រាប់ថា៖សត្វអណ្តើកចំនួន១៣០ក្បាលដែលត្រូវបាននាំយកមកដោះលេងនៅតំបន់អភិរក្សអូររន្ទៈបាញ់ក្នុងស្រុកព្រៈនេត្រព្រះ ហើយសត្វអណ្តើកនេះក្នុងចំណោមសត្វព្រៃចំនួន១៧០ក្បាលដែលកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយមន្ត្រីខ័ណ្ណរដ្ឋបាលព្រៃឈើបន្ទាយមានជ័យដែលបង្ក្រាបបានកាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចស្រុកព្រះនេត្រព្រះ។

លោកបានបញ្ជាក់ថា៖សត្វអណ្តើកដែលត្រូវបានដោះលេងចំនួន១៣០ក្បាលគឺជាសត្វអណ្តើកដែលឈ្មួញនាំចូលពីប្រទេសថៃហើយនាំទៅខេត្តសៀមរាបនិងភ្នំពេញ ហើយកន្លងមកមន្ត្រីជំនាញបានសហការជាមួយកងកម្លាំងបង្ក្រាបសត្វព្រៃបាន៥ករណីក្នុង១ករណីមិនតិចជាង១០០ទៅ៥០០ក្បាលដែលសហការជាមួយកម្លាំងវ៉ៃអ៊ែក។

លោក ឃូរ ពៅ អភិបាលស្រុកព្រៈនេត្រព្រៈបានបញ្ជាក់ថា៖ក្រោយពេលដែលកម្លាំងកងរាជអាវុធហត្ថសហការជាមួយមន្ត្រីមេព្រៃបង្ក្រាបបទល្មើសសត្វព្រៃចាប់បានសត្វអណ្តើតពីឈ្មួញនាំចូលពីប្រទេសថៃហើយត្រូវបានលោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីជំនាញរួមជាមួយកងកម្លាំងនាំយកដោះលេងតំបន់អភិរក្សអូររន្ទៈបាញ់ស្ថិតស្រុកព្រះនេត្រព្រះ។

លោកបានបញ្ជាក់ថា៖តំបន់អភិរក្ស(អូររន្ទៈបាញ់)ត្រូវបានអភិរក្សសហគមន៍ជាច្រើនឆ្នាំមកហើយដែលមានទំហំ១០ហិតាហើយត្រូវបានដោះលេងសត្វអណ្តើកដែលបង្ក្រាបបាន ក្នុងអាជ្ញាធរស្រុកសុំអោយមន្ត្រីរដ្ឋបាលជនផលព្រៈនេត្រព្រៈត្រូវការពារអោយបាននៅតំបន់អភិរក្សអូររន្ទៈបាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *