នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់  និងថ្នាំញៀន២២កញ្ចប់

ខេត្តបាត់ដំបង៖ កម្លាំងអធិការនគរបាលស្រុករតនះមណ្ឌលបានបើកការបង្ក្រាបករណីរក្សាទុកឬជួញដូរគ្រឿងញៀនដោយខុសច្បាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធ។

លោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនះមណ្ឌល បានអោយដឹងថា៖ក្នុងកិច្ចប្រតិបត្តិការខាងលើនេះបានធ្វើឡើងនៅវេលាម៉ោង១៨,១៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំក្រោយទំនប់ពហុបំណង ស្ថិតនៅក្នុងភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

ជន​សង្ស័យត្រូវបានឃាត់ខ្លួន
ឈ្មោះ ឈឿន ឈុនហៀក ហៅដួង ភេទប្រុស​ អាយុ​២១ឆ្នាំ រស់នៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង​។

ដកហូតបាន​វត្ថុតាង
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន២២កញ្ចប់-និងទូរស័ព្ទដៃចំនួន២គ្រឿង។

ជនសង្ស័យរួមនិងវត្ថុតាងពេលនេះកំពុងឃាត់នៅការិយាល័យជំនាញនៃអធិការដ្ឋាននគរបាលស្រុករតនះមណ្ឌលដើម្បីរៀបចំបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕

 

Leave a Reply

Your email address will not be published. Required fields are marked *