ឆ្លងចរន្តអគ្គីសនីឆេះតូបលក់ទំនិញអាជីវករខ្មែរជាច្រើនតូបក្នុងផ្សារថៃ ខេត្តសាកែវ

បាត់ដំបង: ឆ្លងចរន្តអគ្គីសនីបង្កអោយឆេះតូបលក់ទំនិញរបស់ខ្មែរជាច្រើនតូបនៅក្នុងផ្សារថៃ ខេត្តស្រះកែវឈមជាមួយស្រុកសំពៅលូន ខេត្តបាត់ដំបង។

ករណីអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១១.៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ នៅក្នុងចំណុចក្នុងផ្សារ​ស៊ីភេន​ ស្រុកខ្លងហាត​ ខេត្តស្រះកែវ​ ប្រទេសថៃ​ ។

តាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចស្រុកសំពៅលូនអោយដឹងថា តូបលក់គ្រឿងអាហារដែលរងការឆាបឆេះខូចខាតនេះមានចំនួន៦តូបជារបស់អាជីករខ្មែរទាំងអស់ដែលបានជួលជនជាតិថៃលក់។ តតូបលក់ខាងលើមានលក់គ្រឿងម្ទេសក្រៀម ខ្ទឹមស និង គ្រឿងចាប់ហ៊ួយមួយចំនួនទៀត​ សរុបជាទឹកប្រាក់ ប្រហាក់ប្រហែល​ ៨00,000បាត​ ( ប៉ែតសិបម៉ឺនបាត )។

ម្ចាស់តូបរងគ្រោះខូចខាតអស់ទ្រព្យសម្បត្តិច្រើនជាងគេមានឈ្មោះង៉ែត​ ចំរើន​ ភេទប្រុស​ អាយុ២៨ឆ្នាំ រស់នៅ​ភូមិឆើទាល​ ឃុំសិរីមានជ័យ​ ស្រុកសំពៅលូន​ ខេត្ត​ បាត់ដំបង​។ តាមការអះអាងបឋមបង្ហាញថា ហេតុការណ៍ភ្លើងឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕

Leave a Reply

Your email address will not be published. Required fields are marked *