ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
សង្ឃគង់ក្នុងវត្តស្វាយជ្រុំ ចាប់រំលោភក្មេងស្រី១២ឆ្នាំ ត្រូវជាប់ខ្នោះ
Tue,13 February 2018 (Time 04:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 70នាក់)

ខេត្តកណ្តាល៖ ហួសចិត្ត​ពេល​លឺដំណឹង​ថា លោកសង្ឃ​កុំហូចលួច​មាន​​ទំនាក់ទំនង​​ស្នេហា​ជាមួយ​​អតីត​អ្នក​​រួម​ថ្នាក់​​ជាមួយ​គ្នា​រហូត​​ឈាន​ដ​ល់​រំលោភ​បាន​សម្រេចចំនួន៧លើកបាន៩ដង តែ​​ត្រូវ​ឪពុក​ម្តាយ​ខាង​​ស្រី​ប្តឹង​​កងរាជអាវុធហត្ថឱ្យ​​ចាប់ឃាត់ខ្លួន កាលពីវេលាម៉ោង​១៣​ ​និង​៣០​នាទី រសៀល ថ្ងៃ​ទី​៩ កុម្ភៈ ២០១៨ ស្ថិត​នៅ​វត្តស្វាយជ្រុំភូមិស្វាយ​ជ្រំុឃុំ​ស្វាយ​ជ្រំុ ស្រុក​ខ្សាច់​កណ្តាល ។

មន្ត្រី​អាវុធហត្ថ​បាន​ថ្លែង​ថា ជនសង្ស័យ​ឈ្មោះ ស៊ូ ផា ភេទ​ប្រុស អាយុ​២០​ឆ្នាំ (​ជា​លោក​សង្ឃ​) ស្នាក់​នៅក្នុងវត្តកើតហេតុខាងលើ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះស-ស-ផ-ន អាយុ​១២​ឆ្នាំរស់នៅឃុំស្វាយជ្រុំស្រុកខ្សាច់កណ្ដាល ជា​សិស្ស រៀននៅសាលាអនុវទ្យាលយ័ស្វាយជ្រុំ។

មន្ត្រី​អាវុធហត្ថដដែលបានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៧ ជនសង្ស័យ និង​ក្មេងស្រី​រង​គ្រោះ​បាន​​ស្គាល់គ្នា​ក្នុង​ពេល​​រៀន​ភាសា​អង់​គេ្ល​ស ជាមួយគ្នាបន្ទាប់​មក​ក៏​មានការ​ទំនាក់ទំនង​នឹង​គ្នា​តាម​រយ​:​ទូរស័ព្ទ​រហូត​ក្លាយ​ជា​ស្នេហា ហើយ​ជនសង្ស័យ​បាន​លួងលោម​ក្មេង​ស្រី​រង​គ្រោះ​ដោយ​សន្យា​ថា និង​ចូល​ស្តីដណ្តឹង​នៅ​ពេល​ជនរងគ្រោះគ្រប់​អាយុ​១៨​ឆ្នាំ ។

ក្រោយមក​ក៏​បាន​ព្រម​រួម​ភេទ​ជាមួយ​គ្នា​បាន​សម្រេច​ចំនួន​៧​លើក ស្មើនឹង​៩​ដង​ក្នុង​ឃ្លាំង​ដាក់​សម្ភារ​:វត្តស្វាយជ្រុំ។ លុះដល់​ថ្ងៃ​កើតហេតុ ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ដឹង​រឿង​កូន ក៏​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់។