ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com)
ឃាត់ជនសង្ស័យសេពគ្រឿងញៀនបាន០៥នាក់
Tue,13 February 2018 (Time 08:56 AM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ខេត្តបន្ទាយមានជ័យ៖នគរបាលក្រុងប៉ោយប៉ែត ដឹកនាំដោយ អធិការ
ធិន ស៊ិនដេត ឃាត់ជនសង្ស័យសេពគ្រឿងញៀនបាន០៥នាក់ នៅផ្ទះប្រជាពលរដ្ឋទុកចោល កាលពីម៉ោង១៥និង៣០នាទី ថ្ងៃទី១២ កុម្ភះ ២០១៨ នៅចំណុចភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចប្រាប់ថា មុនកើតហេតុមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ពីទីតាំង និងខ្លាចរអារាល់ទង្វើរបស់ក្មេងដែលញៀនថ្នាំទាំងនេះ ក្រោយពីយើងទទួលបានព័ត៌មានច្បាស់ បានដាក់កម្លាំងធ្វើការហ៊ុមព័ន្ធឃាត់ខ្លួនតែម្តង។

សមត្ថកិច្ចបន្តថា ជនសង្ស័យ១. ឈ្មោះ ស៊ុន វ៉ាន់សុីម ប្រុស អាយុ ១៨ ឆ្នាំ មុខរបរគ្មាន ២.ឈ្មោះ សឿន គឹមស៊ាង ប្រុស អាយុ ១៨ ឆ្នាំ ៣.ឈ្មោះ សេង សុខគា ប្រុស អាយុ ២៦ ឆ្នាំ មុខរបរគ្មាន ៤.អ៊ុន ឌឿម ប្រុស អាយុ ២៤ ឆ្នាំ មុខរបរកម្មករអូសរទេះ ៥. ឈ្មោះ ចាន់ វាសនា ប្រុស អាយុ ១៧ ឆ្នាំ មុខរបរបុគ្គលិកកាសុីណូប៉ោយប៉ែតផាលេស ទាំង៥នាក់រស់នៅរស់ភូមិប្រជាធម្មលិច សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយពីកម្លាំងជំនាញធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញ(វិជ្ជមាន)ទាំង៥នាក់ជាប់សារធាតុញៀន និងកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្តចាត់ការបន្ត៕

វីដែអូ