ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
(UPDATE) ករណីបុរសម្នាក់អះអាងថា អាវុធហត្ថព្រួតវាយដាច់ពោះវៀនដេរជិត២០ថ្នេរនោះ អាវុធហត្ថក្រុងប៉ោយប៉ែតថា ជារឿងមិនពិត
Sat,17 February 2018 (Time 11:48 PM)
ដោយ ៖ (ចំនួនអ្នកអាន: 51នាក់)

ខេត្តបន្ទាយមានជ័យ៖ បន្ទាប់ពីមានការចោទប្រកាន់ពីក្រុមគ្រួសារ លោក សាន គឹមសេង ដោយអះអាងថា លោក សានគឹមសេង អាយុ២៤ឆ្នាំ ជាជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ព្រួតវាយរហូតដាច់ពោះវៀន ដេរជិត២០ថ្នេរ រងរបួសធ្ងន់ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨ ក្នុងកម្មវិធីប្រគុំតន្ត្រីមួយនៅក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រហូតបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុនស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ហើយថ្មីៗនេះទៀត លោកសាន គឹមស៊ីម ភេទប្រុស អាយុ ២០ឆ្នាំ ចេញមុខអះអាងថា បងប្រុសរបស់លោក ឈ្មោះ សាន គឹមសេង ជាជនរងគ្រោះ កាលពេលកើតហេតុ លោកក៏នៅក្នុងហេតុការណ៍នោះដែរ ដោយលោកអះអាងថា បន្ទាប់ពីការប៉ះទង្គិចជាមួយក្រុមយាមឆាកនោះ គឺពុំមានរបួសស្នាមអ្វីធំដុំទេ តែដល់ពេលកម្លាំងប៉េអឹមមកបានចាប់ខ្លួនរបស់លោក លោកពិតជាបានឃើញក្រុមប៉េអឹមទាំងនោះ ព្រួតគ្នាវាយ(បង)លោក សាន គឹមសេង រងរបួសធ្ងន់ ថែមទាំងតម្រូវអោយលោកបង់ប្រាក់៥០ម៉ឺនរៀល ជាថ្នូរនៃការដោះលែង បន្ទាប់ពីបងប្រុសរបស់លោកម្នាក់ទៀតឈ្មោះ សាន គឹមសែន អាយុ២៨ឆ្នាំ ត្រូវបានបង់លុយ១៥០ដុល្លារជាថ្នូរនៃការដោះលែងរួចហើយ។

ពាក់ព័ន្ធនិងបញ្ហានេះ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថប៉ោយប៉ែតដែលទើបតែឡើងថ្មីបានបដិសេធលើការចោទប្រកាន់នេះថា ជាការប្រឌិត មួលបង្កាច់មកលើមន្ត្រីអាវុធហត្ថរបស់លោក ដែលផ្ទុយពីការពិត។ លោកបញ្ជាក់បន្តថា អាវុធហត្ថជាអ្នកការពារប្រជាពលរដ្ឋ ហើយក្រមសីលធម៌របស់អាវុធហត្ថ មិនអាចធ្វើដូចច្នេះបានឡើយ ម្យ៉ាងវិញទៀត បើសិនកម្លាំងអាវុធហត្ថទៅព្រួតគ្នាធ្វើបាបប្រជាពលរដ្ឋមែន ហើយនៅក្នុងចំណោមមនុស្សច្រើនអញ្ចឹង លោកជឿជាក់ថា ច្បាស់ជាមានការបង្ហោះក្នុងFacebook វាយប្រហារមកលើមន្ត្រីអាវុធហត្ថជាមិនខាន ហើយ រឿងនេះ ថ្មីៗមិចមិនផ្ទុះ ហេតុអ្វីជិតមួយខែទើបតែមានការចោទប្រកាន់ដូច្នេះ ហើយការចោទប្រកាន់នេះវាហាក់ដូចជាមិនស៊ីសង្វាក់គ្នាទាល់តែសោះ។មន្ត្រីកងរាជអាវុធហត្ថដដែលបានបន្តថា ចំពោះការចោទប្រកាន់ថា ទារលុយជាថ្នូរនៃការដោះលែង ១៥០ដុល្លារ និង៥០ម៉ឺននោះមិនពិតទេ ពាក់ព័ន្ធរឿងថវិការរបស់ប្រជាពលរដ្ឋ លោកមិនអាចធ្វើកើតដូចការចោទប្រកាន់ទេ៕