ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
កម្លាំងនគរបាលក្រុងប៉ោយប៉ែត ហ៊ុំព័ន្ធអ្នកប្រើប្រាស់គ្រឿងញៀនជាង១០នាក់ នៅក្នុងឃ្លាំងជាប់កាស៊ីណូឡាក់គីក្រុងប៉ោយប៉ែត
Tue,20 February 2018 (Time 04:37 PM)
ដោយ ៖ (ចំនួនអ្នកអាន: 74នាក់)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ហ៊ុំព័ន្ធអ្នកប្រើប្រាស់គ្រឿងញៀនជាង១០នាក់ រួមទាំងវត្ថុតាងមួយចំនួន នៅក្នុងឃ្លាំងជាប់កាស៊ីណូឡាក់គីក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង14និង50នាទី ថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ 2018 ស្ថិតនៅភូមិ ប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត។

នៅក្នុងប្រតិបត្តិការណ៍របស់កម្លាំងនគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ចុះហ៊ុំព័ន្ធ ជនសង្ស័យទាំងនោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។លោកអធិការបានប្រាប់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំងអោយឃ្លាំមើល រហូតឃើញជនសង្ស័យទាំងនោះផ្តុំគ្នា ធ្វើអោយមានការសង្ស័យចូលឆែកឆេរ និងរកឃើញថ្នាំញៀន រួមទាំងឧបករណ៍កែច្នៃជក់មួយចំនួន និងកំពុងតែធ្វើសកម្មភាពចំរាញ់គ្រឿងញៀនសំរាប់ជក់។

លោកអធិការប្រាប់ថា ជនសង្ស័យទាំងនេះ នឹងត្រូវឃាត់ខ្លួនយកទៅសួរនាំ និងពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បើសិនជាសង្ស័យណា មិនមានផ្ទុកសារធាតុញៀនទេលោក និងដោះលែងមកវិញ ចំពោះអ្នកជាប់ថ្នាំ ទុកសួរនាំ កសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការនគរបាលខេត្ត ហើយកម្លាំងកំពុងស្រាវជ្រាវរកមុខសញ្ញាអ្នកចែកចាយគ្រឿនញៀនជាបន្តទៀត៕