ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
គ្រាន់តែជិះម៉ូតូជែងមើលមុខដកកាំភ្លើងខ្លីបាញ់និងដកកាំបិតគំរាមរកកាប់ជិត១ខែក្រោយទើបចាប់បានម្នាក់ និង៣នាក់កំពុងគេចខ្លួន
Tue,20 February 2018 (Time 04:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 60នាក់)

ខេត្តបន្ទាយមានជ័យ៖គ្រាន់តែជិះម៉ូតូជែងមើលមុខដកកាំភ្លើងខ្លីបាញ់និងដកកាំបិតគំាមរកកាប់ក្នុងចំណោមបក្ខពួក៤នាក់ជិតខែក្រោយទើបចាប់បានម្នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៨។

លោកវរះសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ជនសង្ស័យដែលចាប់តាមពាក្យបណ្តឹងមានឈ្មោះ ឆន រ៉ាឆាន់ ភេទប្រុសអាយុ២១ឆ្នាំរស់នៅភូមិចាន់គីរីសង្កាត់.ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា នៅពេលដែលចាប់ខ្លួនជនសង្ស័យគឺកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យបណ្តឹងពីជនរងគ្រោះពីរនាក់មាន១.ឈ្មោះ ស៊ិន សុភ័ក្ត្រា ភេទប្រុសអាយុ២៤ឆ្នាំ ២.ឈ្មោះ ស៊្រុន តេងល័ក្ខ ភេទប្រុសអាយុ១៨ឆ្នាំជនរងគ្រោះពីរនាក់រស់នៅភូមិប៉ាលិលេយ្យសង្កាត់.ក្រុងប៉ោយប៉ែត។

តាមពាក្យបណ្តឹងជនរងគ្រោះ២នាក់បានប្តឹងជនសង្ស័យ១ក្រុមមានគ្នា៤នាក់បានធ្វើសកម្មភាពដកកាំភ្លើងខ្លីបាញ់រះនិងយកកាំបិតគំរាមរកកាប់បណ្តាលភ្ញាក់ផ្អើលរត់ចែកជើងគ្នាដែលបង្កអសន្តិសុខដល់ភ្ញៀវផងនៅវេលាម៉ោង៩យប់កាលពីថ្ងៃទី២៩ខែមករាឆ្នាំ២០១៨កន្លងទៅនៅចំណុចភ្នំមួយរយស្ថិតបរិវេណមុខកាស៊ីណូផ្កាយប្រាំស្ថិតភូមិក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។

លោកវរះសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ក្រោយពេលទទួលពាក្យបណ្តឹងកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបានឃាត់ខ្លួនបានម្នាក់ឈ្មោះ ឆន រ៉ាឆាន់ នៅថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០១៨នៅភូមិចាន់គីរីសង្កាត់.ក្រុងប៉ោយប៉ែត។ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកចាប់ខ្លួនបក្ខពួកចំនួន៣នាក់ទៀតដែលកំពុងរត់គេចខ្លួននិងរកវត្ថុតាងអាវុធខ្លីដែលបាញ់បង្កអសន្តិសុខនៅមុខកាស៊ីណូ៕