ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
អ្នកបើកបរទំនើង បើករថយន្តទំនើបគ្មានស្លាកលេខ បុកនារីបុគ្គលិកកាស៊ីណូ02នាក់របួសធ្ងន់ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី
Wed,21 February 2018 (Time 02:17 PM)
ដោយ ៖ (ចំនួនអ្នកអាន: 1379នាក់)

ខេត្តបន្ទាយមានជ័យ៖ អ្នកបើកបរទំនើង បើករថយន្តទំនើបគ្មានស្លាកលេខ បុកនារីបុគ្គលិកកាស៊ីណូ02នាក់រងរបួសធ្ងន់ បញ្ជូនទៅព្យាបាលមន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង01និង35នាទីរំលងអាធ្រាតឈានចូលថ្ងៃទី21ខែកុម្ភៈឆ្នាំ2018នៅតាមបណ្ដោយផ្លូវបេតុង ត្រង់ចំណុចផ្លូវបំបែកជាបីចូលហាងខារាអូរខេ(ខេវ័ន្ត)ឋិតក្នុងភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាក អូឌី ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរស02នាក់ ចេញពីហាងផឹកស៊ីអេផ្លាស ទំនងស្រវឹងបើកបរក្នុងល្បឿនលឿន ទិសដៅពីជើងទៅត្បូង លុះដល់ផ្លូវបំបែក (ខារ៉ាអូរខេ ខេវ័ន្ត) បុកនារី02នាក់ដែលកំពុងបើកបរម៉ូតូ ក្នុងទិសដៅច្រាសទិសគ្នា ពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ រថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុករាសផ្ទះនាយកសាលា នៃសាលាបឋមសិស្សាបាលិលេយ្យ២ ខ្ទេចផ្នែកខាងមុខផ្ទះ និងបន្តបុកបង្គោលភ្លើង01បណ្តាលអោយរំលំបន្ថែមទៀត។

ក្រោយពេលកើតហេតុ ជនបង្កទាំង02នាក់បានចុះរត់គេចខ្លួនបាត់ ចំណែកឯនារីរងគ្រោះទាំង02នាក់ ត្រូវបានសមត្ថកិច្ចខលហៅរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត02 តែរបួសធ្ងន់ធ្ងរពេកត្រូវបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជា.ជប៉ុន ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថាជនរងគ្រោះទាំង02នាក់ ទី01.ឈ្មោះឡុច វត្ថី ភេទស្រីអាយុ19ឆ្នាំ បើកបរម៉ូតូម៉ាកស្កូពីពណ៌ស ពាក់ស្លាកលេខកំពង់ចាម1Q.2667 ឌុបនារីទី02.ឈ្មោះ ឆាយ ស្រីស្ដើង(សោ) ភេទស្រី អាយុ23 ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិក្បាលស្ពាន២សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចប្រាប់ថា រថយន្តបង្ក និងម៉ូតូជនរងគ្រោះត្រូវកម្លាំងនគរបាលជំនាញ យកទៅរក្សារទុកនៅកន្លែងអធិការដ្ឋាននគបាលក្រុងប៉ោយប៉ែត ហើយកម្លាំងសមត្ថកិច្ចកំពុងស៊ើបរកម្ចាស់រថយន្ត ដើម្បីឃាត់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់៕