ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
(UPDATE)កម្លាំងនគរបាលហ៊ុំព័ន្ធ ក្រុមជក់ថ្នាំញៀន ១៥នាក់ ធ្វើតេស្តទឹកនោម មាន១០នាក់ជាប់សារធាតុញៀន ត្រូវបញ្ជូនទៅស្នងការខេត្តចាត់ការបន្ត
Tue,20 February 2018 (Time 06:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 30នាក់)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ហ៊ុំព័ន្ធអ្នកប្រើប្រាស់គ្រឿងញៀនប្រុស.ស្រី15នាក់ រកឃើញ10នាក់ មានស្រី១នាក់ ជាប់សារធាតុញៀន រួមទាំងវត្ថុតាងមួយចំនួន នៅក្នុងឃ្លាំងជាប់កាស៊ីណូឡាក់គីក្រុងប៉ោយប៉ែត កាលពីវេលាម៉ោង14និង50នាទី ថ្ងៃទី20 ខែ កុម្ភៈ ឆ្នាំ 2018 ស្ថិតនៅភូមិ ប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត។

នៅក្នុងប្រតិបត្តិការណ៍របស់កម្លាំងនគរបាលក្រុងប៉ោយប៉ែតដឹកនាំដោយលោក វរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ចុះហ៊ុំព័ន្ធ ជនសង្ស័យទាំងនោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ។ លោកអធិការបានប្រាប់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំងអោយឃ្លាំមើល រហូតឃើញជនសង្ស័យទាំងនោះផ្តុំគ្នា ធ្វើអោយមានការសង្ស័យចូលឆែកឆេរ និងរកឃើញថ្នាំញៀន រួមទាំងឧបករណ៍កែច្នៃជក់មួយចំនួន និងកំពុងតែធ្វើសកម្មភាពចំរាញ់គ្រឿងញៀនសំរាប់ជក់ រួមមាន៖១.ម៉្សៅក្រាមសថ្លា2ថង់តូច ២.ថ្នាំញៀនប្រភេទគ្រាប់ពណ៍ក្រហម មានអក្សរWY ចំនួន០១គ្រាប់, ៣.ដបកែឆ្នៃសំរាប់ជក់ថ្នាំញៀនចំនួន៦ ដាវសាម៉ូរ៉ៃ១ដើម កាំបិតចុងស្រួចចំនួន៨ដើម រួមទាំងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បន្ទាប់ពីពិនិត្យទឹកនោមរកសារធាតុញៀនជនសង្ស័យ១៥នាក់ រកឃើញ១០នាក់ មានស្រី១នាក់ ជាប់សារធាតុញៀន និង៥នាក់ត្រូវបានដោះលែងវិញ។

ប្រជាពលរដ្ឋបានអោយដឹងថា នៅចំណុចខាងលើនេះ ជនសង្ស័យទាំងនេះតែងតែធ្វើសកម្មភាព សម្លុត គំរាមទារប្រាក់ ឬយកទូរស័ព្ទដៃ និងរបស់របរមានតម្លៃមួយចំនួន ពីប្រជាពលរដ្ឋជាញឹកញាប់ណាស់ ហើយពួកគាត់សប្បាយចិត្តនៅពេលដែលឃើញសមត្ថកិច្ចធ្វើការបង្ក្រាប ជនសង្ស័យទាំងនេះ ដែលតែងតែដើរអ៊ុកឡុកពួកកាត់។

បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ កំពុងសាកសួរនិងត្រូវកសាងសំណុំរឿងនៅអធិការដ្ឋានក្រុងប៉ោយប៉ែត និងត្រូវបញ្ជូនបន្តទៅស្នងការនគរបាលខេត្ត ហើយកម្លាំងកំពុងស្រាវជ្រាវរកមុខសញ្ញាអ្នកចែកចាយគ្រឿនញៀនជាបន្តទៀត៕