ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ក្រសួងធនធានទឹកអំពាវ​នាវ ដល់វីរ​កងទ័ពដែលកំពុងឈរជើង​ នៅតាមព្រំដែនបង្កើន​​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​​ ចំពោះ​សុខភាពខណៈអាកា​សធាតុ នឹង​ចុះ​ត្រជាក់​​ខ្លាំង
Tue,06 February 2018 (Time 10:53 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 88នាក់)

អាកាសធាតុ នឹង​ចុះ​ត្រជាក់​​ខ្លាំងរហូតដ​ល់កម្រិត១០-១២អង្សាសេ រហូតដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួ​ងធនធានទឹកនិងឧតុនិយម ។​ក្នុង​ជូនដំណឹង​បន្ថែមរបស់​ក្រសួងធនធាន​ទឹកស្តីពីស្ថានភាពអាកាសធាតុចុះត្រជាក់នៅថ្ងៃនេះបានឲ្យដឹងថា អាកាសធាតុ ដែលនឹង​ចុះត្រជាក់​ខ្លាំង​រហូត​ដល់​​កម្រិត១០-១២អង្សាសេ នាតំបន់ជួរភ្នំដងរែក និង​តំបន់ខ្ពង់រាប សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់១៣-១៤,៥ អង្សាសេ ខណៈតំបន់ទំនាបកណ្តាល សីតុ​ណ្ហ​ភាពនឹង​ចុះ​ត្រជាក់​ក្នុង​រង្វង់១៥-១៩,៥ អង្សាសេ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈនេះ។ ករណីនេះ ក្រសួងអំពាវ​នាវដល់វីរកងទ័ពដែលកំពុងឈរ​ជើងនៅតាមព្រំដែន (ជួរភ្នំដងរែក) បង្កើន​ការយក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះសុខភាព។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានរបស់​​ ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ចេញផ្សាយ កាលពីថ្ងៃ១ ខែកុម្ភៈនេះ បានឲ្យដឹងដែរថា កម្ពុជារងឥទ្ធិពលជ្រលងសម្ភាធ​ខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសាន។ ករណីនេះក្រសួង​​ថា ឥទ្ធិពលនៃបាតុភូតទាំងពីរនេះ នឹងបង្កឲ្យកម្រិតសីតុណ្ហភាពនៅកម្ពុជាចុះត្រជាក់ជាថ្មីម្តងទៀត​ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៩ ខែកុម្ភៈ​នេះ។
ក្រសួងបានបញ្ជាក់បន្ថែមថា នៅចន្លោះពេលនោះ នៅតាមបណ្តា​ខេត្តមួយចំនួនដូចជា នៅតំបន់ជួរភ្នំដងរែកសីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៣ ទៅ ១៤អង្សា និងនៅឧត្តរមានជ័យ ព្រះវិ​ហារ ប៉ៃលិន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែ​ង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៥ ទៅ ១៦អង្សា ខណៈនៅខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ក្រចេះ កោះ​កុង សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ១៧ ទៅ ១៨អង្សា។ចំណែក​នៅភ្នំពេញ កំពុងឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល ព្រៃវែង ស្វាយរៀង សីតុណ្ហភាពធ្លាក់ចុះ​នៅចន្លោះពី ១៩ ទៅ ២០ ​និង​ខេត្តកែប កំពត និងព្រះសីហនុ សីតុណ្ហភាពធ្លាក់ចុះនៅចន្លោះពី ២៣ ទៅ ២៤អង្សាផងដែរ៕