ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com)
សម្តេចហ៊ុនសែ​ន៖រាជរដ្ឋាភិបាល ​បាន​ទម្លាក់​ប្រា​ក់ប្រមាណ​ កន្លះ​លាន​ដុល្លារ​សម្រាប់​គាំពារ ​ដល់​ស្ត្រី​​សម្រាលកូន
Wed,07 February 2018 (Time 06:37 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 15នាក់)

សម្ដេចនាយក​រដ្ឋមន្ត្រីហ៊ុនសែន ក្នុងពិធីជួប​ជា​មួយ​ក្រុមកម្មករ ជាង​១​ម៉ឺន​នាក់នៅតំបន់​កប់​ស្រូវ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ​ព្រឹក ថ្ងៃទី​៧ កុម្ភៈ នេះ បាន​លើកឡើងថា ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ​ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ​ ​រាជរដ្ឋាភិបាល​បាន​ទម្លាក់​ប្រាក់ ប្រមាណ​កន្លះ​លាន​ដុល្លារ សម្រាប់​គាំពារ​ដល់​ស្ត្រី​​សម្រាលកូន​។​សម្ដេច​ហ៊ុនសែន បាន​ថ្លែង​ថា គិត​ត្រឹម​ថ្ងៃ​អង្គារ​ម្សិលមិញ កម្មក​រិ​នី​មាន​ផ្ទៃពោះ​ដែល​ត្រូវ​សម្រាលកូន​មាន​ចំនួន ៤,៧៨៣​នាក់ និង​សម្រាលកូន​បាន ៤,៨១៧​នាក់​។ ហើយ​នៅថ្ងៃនេះ កម្មការិ​នី ដែល​សម្រាលកូន បាន​កើនឡើង ដល់​ជាង​៥​ពាន់​នាក់​ហើយ ដែល​រដ្ឋាភិបាល​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ ២​ពាន់​លាន​រៀល ឬ​កន្លះ​លាន​ដុល្លារ សម្រាប់​គាំ​ទ្រ​ដល់​ពួកគេ​។​សម្ដេចបន្តថា ដល់​ការដួលសន្លប់​របស់​ក​ម្មករ កម្មក​រិ​នី​រោងចក្រ​។ សម្ដេច​បានដាក់​ឲ្យ​មានការ​ស្រាវជ្រាវ​ចំពោះ​ករណីនេះ​។ ហើយ​ជាដំបូង​សម្ដេច​បាន​ណែនាំ​ឲ្យ​ឲ្យ​កម្មករ បៀម​ស្ករ​គ្រាប់ បើសិនជា​សង្ស័យថា មានការ​បំ​ភាយ​ជាតិពុល ដែល​វិធី​នេះ ត្រូវបាន​យកមក​អនុវត្តន៍ ដោយ​កងទ័ព​នា​អតីតកាល​៕

វីដែអូ