ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com)
ចុះពិនិត្យដកហូតទំនិញផុតកាលបរិច្ឆេទ និងគ្មានយីហោ រាប់សិបដប និងរាប់រយកញ្ចប់
Wed,07 February 2018 (Time 07:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 23នាក់)

ខេត្តបន្ទាយមានជ័យ ៖ ទឹកក្រូចដបធំ66ដប ,កំទេចមីជាង400កញ្ចប់ និងទំនិញផ្សេងៗមួយចំនួនទៀត ត្រូវបានមន្ត្រីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ដកហូតចេញពីតូបរបស់អាជីវករ ហាមមិនអោយដាក់លក់បន្ត ការចុះប្រតិបត្តិការណ៍ត្រួតពិនិត្យ ទំនិញខូចគុណភាពនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ ស្ថិតនៅក្នុងផ្សារអគ្គៈ ក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត។ដឹកនាំមន្ត្រីជំនាញកាំកុងត្រូលចុះត្រួតពិនិត្យ ដោយលោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យថ្មី មកជំនួស លោក ស៊ាន ស៊ីណាត ដែលត្រូវបានផ្លាស់ប្តូរទៅជាប្រធានកាំកុងត្រូលខេត្តកំពុងចាមកាលពីរសៀលថ្ងៃទី០៥ ម្សិលមិញនេះ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រាប់ថា ការត្រួតពិនិត្យទៅលើម្ហូបអាហារប្រចាំថ្ងៃរបស់អាជីវកដែលដាក់តាំងលក់នៅក្នុងផ្សារអគ្គៈ និងផ្សារត្រី គឺមានការណែនាំពីលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកកាំកុងត្រូល ដើម្បីទប់ស្កាត់ការនាំចូល សណ្តែកដី ត្រី ផលិតផលពីត្រី និងខ្ទឹមស នាំចេញពីប្រទេសភូមា ឡាវ ឥណ្ឌូនេស៊ី និងប្រទេសចិន នាំចូលតាមប្រទេសថៃ ដោយគេរកឃើញថា មុខទំនិញទាំងនេះ មានសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ដល់មនុស្ស។

លោកបានបន្តថា ជាក់ស្តែងជាលទ្ធផលនៃការពិនិត្យរបស់មន្ត្រីជំនាញ លើម្ហូបអាហារប្រចាំថ្ងៃដែលតាំងលក់របស់អាជីវក ក្នុងនោះរួមមាន គុយទាវសរសៃតូច.ធំ មីលឿង សណ្តែកបណ្តុះ ប្រហិត សាច់ក្រក់ ត្រីងៀត ប្រហុក ផ្អកត្រី គ្រឿងសមុទ្រក្លាសេ ប្រភេទជ្រក់ផ្សេងៗ ត្រូវបានយកមកធ្វើការពិសោធន៍ មានអនុលោមភាព សុវត្ថិភាពទាំងអស់ បានន័យថា គ្មានជាតិគីមី ដោយឡែក របស់មួយចំនួនដែលមន្ត្រីជំនាញដកហូតនៅពេលនេះ គឺ ជាទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ កម្ទេចមីដែលគេហាមឃាត់ និងទំនិញដែលគ្មានយីហោ ឬគ្មានប្រភពច្បាស់មួយចំនួន៕

វីដែអូ