ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
សំរាមនៅក្រុងប៉ោយប៉ែតនៅតែជាបញ្ហាដែលធ្វើអោយពលរដ្ឋមានការរិះគន់
Tue,13 March 2018 (Time 07:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 52នាក់)

ខេត្តបន្ទាយមានជ័យ៖ វិធានការរបស់លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត នៅមិនទាន់មានប្រសិទ្ធភាពលើក្រុមហ៊ុនប្រមូលសំរាមឡើយ។ ដោយក្រុមហ៊ុនប្រមូលសំរាមប៉ោយប៉ែតគ្លីនន័រ ទុកអោយសំរាមរាយបាយស្អុយរលួយនៅតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ប៉ះពាល់សុខភាព និងសោភ័ណភាពក្រុង រហូតដល់មានការត្អូចត្អែរ និងរិះគន់ពីប្រជាពលរដ្ឋ ធ្វើអោយអាជ្ញាធរក្តៅស្លឹកត្រចៀក។

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី11 ខែ មីនា ម្សិលមិញនេះ អាជ្ញាធរក្នុងក្រុង ដឹកនាំដោយលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងតំណាងក្រុមហ៊ុនប្រមូលសំរាម រួមទាំងសមត្ថកិច្ច ចុះត្រួតពិនិត្យតាមដងផ្លូវបេតុងក្នុងក្រុងជាច្រើនកន្លែង ដែលមានគំនរសំរាម ទុកស្អុយរលួយ ឆ្អេះឆ្អាម ដោយក្រុមហ៊ុន មានការយឺតយ៉ាវក្នុងការប្រមូល មិនបានស្របតាមការវិធានការរបស់លោកអភិបាលក្រុង ដែលដាក់អោយប្រមូលនៅតាមផ្លូវជាតិយ៉ាងយូរ02ថ្ងៃ និងខាងក្នុង(ផ្លូវក្នុងភូមិ)យ៉ាងយូរ03ថ្ងៃ ដែលលោកអភិបាលបានប្តេជ្ញាចិត្តកាលពី3ខែមុន ក្នុងថ្ងៃឡើងកាន់ដំណើងឡើយ។

ការយឺតយ៉ាវ របស់ក្រុមហ៊ុនប្រមូលសំរាមនេះ ធ្វើអោយប្រជាពលរដ្ឋជាច្រើននាក់ ត្អូចត្អែរថា សំរាមដែលទុកចោលនៅតាមដងផ្លូវបេតុង និងមុខផ្ទះប្រជាពលរដ្ឋនេះ គឺក្រុមហ៊ុនទុករយះពេល07ថ្ងៃ ខ្លះ15ថ្ងៃ និងខ្លះទៀតទុករហូតដល់ទៅ1ខែ។ ពលរដ្ឋបន្ថែមថា ខែប្រាំងក្រុមហ៊ុនប្រមូលសំរាមប៉ោយប៉ែតគ្លីនន័រមានការយឺតយ៉ាវដូច្នេះហើយ ចុះបើរដូវវស្សានោះ តើក្រុងប៉ោយប៉ែត ទៅជាយ៉ាងណា។

ពាក់ព័ន្ធនិងបញ្ហានេះ លោកស្រីតំណាងក្រុមហ៊ុនប្រមូលសំរាមប៉ោយប៉ែតគ្លីនន័រ បានប្រាប់ថា ក្រុមហ៊ុនលោកស្រីនិងខិតខំប្រឹងប្រែងរត់តាមបទបញ្ជាររបស់លោកអភិបាលក្រុង ដើម្បីប្រមូលសំរាមចេញពីក្រុងអោយទាន់ពេលវេលា។

ពាក់ព័ន្ធនិងបញ្ហានេះ លោកអភិបាលក្រុង សាន ស៊ានហូ ធ្លាប់មានប្រសាសន៍ថា បើក្រុមហ៊ុនប៉ោយប៉ែតគ្លីនន័រប្រមូលសំរាមមិនទាន់ពេលវេលា នៅតែទុកសំរាមរាយបាយតាមដងផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋ លោកនិងបញ្ឈប់ក្រុមហ៊ុន។តែទោះជាយ៉ាងណា អ្នកសារព័ត៌មាននៅមិនទាន់ដឹងទេថា លោកសាន ស៊ានហូ និងទុកឱកាសអោយក្រុមហ៊ុនតទៅទៀត ឬបញ្ឈប់នៅឡើយទេ៕