ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
លោកអភិបាលក្រុងប៉ោយប៉ែត ចំណាយថវិកាផ្ទាល់ខ្លួនទិញរនាំងចែកទ្រូងផ្លូវ
Tue,13 March 2018 (Time 07:55 AM)
ដោយ ៖ (ចំនួនអ្នកអាន: 25នាក់)

ខេត្តបន្ទាយមានជ័យ៖ លោកអភិបាលក្រុងប៉ោយប៉ែត លោក សានស៊ានហូ ចំណាយថវិកាផ្ទាល់ខ្លួនទិញរនាំងចែកទ្រូងផ្លូវ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១៨ ចំនួន១០០ដុំ នឹងត្រូវទិញដាក់បន្តនៅពេលក្រោយជាបន្តបន្ទាប់ពីចំនុចរង្វង់មូលរហូតដល់ ផ្សារកណ្តាលក្រុងប៉ោយប៉ែត។

ការទិញរនាំងដាក់ទ្រូងផ្លូវពីប្រទេសថៃមកដាក់នៅក្រុងប៉ោយប៉ែត គឺក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់អោយមានរៀបរយ កាត់បន្ថយគ្រោះថ្នាក់ចរាចរ និងដើម្បីសោភ័ណក្រុងអោយកាន់តែប្រសើឡើង។

ពលរដ្ឋថា ចាប់តាំងពីលោកអភិបាលក្រុង លោកសាន ស៊ានហូ មកកាន់តំណែងមក ឃើញថាសន្ទុះនៃការរីកចំរើននៅក្នុងប៉ោយប៉ែតមានការកើនឡើង ហើយថ្មីខាងមុខនេះក្រុងប៉ោយប៉ែត និងមានសួនច្បារ រង្វង់ដែលមានប្រាសាទកំពូលបីយ៉ាងស្រស់ស្អាត ដែលកំពុងសាងសង់ដែលមានរចនាបទតាមសម័យកាលបុរាណដើមទុកអោយពលរដ្ឋ និងភ្ញៀវជាតិ និងអន្តរជាតដែលមានជំនឿអុចធូបគោរពបូជា៕