ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
សង្ស័យហាងម៉ាស្សាក្នុងបរិវេណកាស៊ីណូហ្គោឌិន មានបង្កប់ផ្លូវភេទ
Thu,15 March 2018 (Time 05:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 47នាក់)

ខេត្តបន្ទាយមានជ័យ៖ នៅក្រុងប៉ោយប៉ែត ចាប់តាំងពីមានជនជាតិចិនមានការកើនឡើង អាជីវកម្មបើកហាងម៉ាស្សា ហាក់ដូចជារីកដូចផ្សិត គេសង្ស័យថា មានបង្កប់ផ្លូវភេទ ដែលទីតាំងហាងម៉ាស្សាទាំងនោះ ជួលបន្ទប់កាស៊ីណូហ្គោលដិនក្រោន បើកអាជីវកម្ម ទាំងយប់ទាំងថ្ងៃ ដង្ហែគ្នា ដូចទីផ្សារតាំងផលិតផល។

បន្ទាប់ពីជនជាតិចិនចូលមកបើកល្បែងកាស៊ីណូនៅក្នុងប៉ោយប៉ែត ដែលមានល្បែងគ្រប់ប្រភេទ ជាពិសេសល្បែងភ្នាល់បាល់អនឡាញ និងល្បីថាជនជាតិចិននេះ ចាយលុយដូចក្រដាស ធ្វើអោយទីផ្សារម៉ាស្សា ក៏ចាប់ផ្តើមបើក ដោយមិនគិតពីតម្លៃបន្ទប់ក្នុងដីកាស៊ីណូហ្គោដិនក្រោន ថ្លៃប៉ុណ្ណាឡើយ។

បើតាមប្រភពអ្នករត់ម៉ូតូឌុបនៅម្តុំហាងម៉ាស្សាទាំងនោះ បានប្រាប់ថា ទីតាំងម៉ាស្សានៅក្នុងទឹកដីកាស៊ីណូហ្គោឌិនក្រោន ដែលមានហាងម៉ាស្សា រាប់មិនអស់នេះ គឺមានបង្កប់លផ្លូវភេទ មានភ្ញៀវជនជាតិថៃ និងជាពិសេសភ្ញៀវចិន ដែលសំបូរជាងគេ ហើយហ៊ានអោយតម្លៃថ្លៃ ទ្វេរដងពីជនជាតិខ្មែរ ដែលធ្វើអោយ ក្រុមអាជីវកម្មទាំងនេះ ប្រមូលផ្តុំគ្នាដោយមិនគិតពីតម្លៃថ្លៃតូបថ្លៃនោះឡើយ។

ប្រភពព័ត៌មានដែលទទួលបានពីសមត្ថកិច្ចនៅក្រុងប៉ោយប៉ែត សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ទីតាំងម៉ាស្សានៅចំនុចខាងលើនេះ មានការកើនឡើង និងសង្ស័យថា មានបង្កប់ផ្លូវភេទ និងជាប្រភពគ្រឿងញៀន តែវាស្ថិតនៅក្នុងបរិវេណកាស៊ីណូ ដែលជាផលលំបាកក្នុងការចូលទៅស៊ីបអង្កេត រកបទល្មើស តែទោះបីជាយ៉ាងក៏ដោយ សមត្ថកិច្ចនៅតែព្យាយាមរកពិធីសាស្ត្រ ដើម្បីចូលទៅស៊ើបអង្កេតឃាត់ជនល្មើសអោយខានតែបាន។

គួររំលឹកថា កាលពីពេលកន្លងមក នៅហាងម៉ាស្សានៅចំនុចខាងលើនេះ សមត្ថកិច្ចកងរាជអាវុធហត្ថ ក៏ធ្លាប់ធ្វើការបង្ក្រាប អ្នកជួញដូរគ្រឿងញៀនបានជាច្រើននាក់ ដោយរកឃើញគ្រឿងញៀនយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

វីដែអូ