ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
សមត្ថកិច្ចចាប់បានឃាតកដែលសម្លាប់ស្ដ្រី រួចញាត់ចូលក្នុងធុងទឹកកក បានហើយ
Tue,20 March 2018 (Time 01:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ភ្នំពេញ៖ ឃាតករដែលសម្លាប់នារីដាក់ក្នុងធុងទឹកកក យកទៅចោលនៅគល់ស្ពាន ព្រែកតាមាក់ មានឈ្មោះ សឿ សុខផេង ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់ផ្ទះលេខ៣៣ផ្លូវលំ ភូមិស្លែងរលើងសង្កាត់អូបែកក្អមខណ្ឌសែនសុខ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ក្រោយពីធ្វើការចាប់ខ្លួន ជនសង្ស័យដែលជាឃាតករសម្លាប់ស្ដ្រីម្នាក់បានសារភាពថា មុនកើតហេតុ ខ្លួនបានរាយខ្សែភ្លើងឆក់នារីរងគ្រោះស្លាប់ក្នុងបន្ទប់ទឹករួចកាប់ជាច្រើនកាំបិតឡើងសុះសាច់ ហើយញាត់ចូលក្នុងធុងទឹកកកយ៉ាងសាហាវព្រៃផ្សៃ រួចយកទៅទម្លាក់ចោលនៅជិតស្ពានព្រែកតាម៉ាក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ជនសង្ស័យបានសារភាពបន្តថា ខ្លួនមិនមានគំនុំអ្វីជាមួយនារីរងគ្រោះទេ ការដែលសម្លាប់នេះគឺដោយសារខ្លួនជំពាក់លុយគេដោយសារល្បែងច្រើនពេក ទើបឃើញនារីរងគ្រោះមានទ្រព្យសម្បត្តិជាប់ខ្លួនក៏សម្លាប់ដើម្បីយកទ្រព្យនោះតែម្តង។ កម្លាំងនគរបាលជំនាញដកហូតបាន ម៉ូតូមួយគ្រឿង របស់ជនរងគ្រោះ ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1DF-5330 និងមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW9027ជារបស់ជនសង្ស័យ។

លោក ហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងកាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នេះថា កម្លាំងរបស់លោកបានសហការណ៍ជាមួយកម្លាំងនាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តកណ្តាលនិងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើបាន១នាក់កាលពីព្រឹកមិញរហូតដល់ពេលល្ងាចក៍ហៅស្រ្តីម្នាក់ទៀតនៅចំណុចបន្ទប់ជួល ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ដែលមានឈ្មោះ ឌី អាយុប្រហែល២៥ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ សឿសុខផេង ដើម្បីធ្វើការបំភ្លឺ ។

សូមបញ្ជាក់ថា ស្ត្រីរងគ្រោះ ដែលត្រូវគេកាប់ជាច្រើនកាំបិត ស្រាតញាត់ចូលក្លាស្សេក្នុងធុងទឹកកក យកទៅទម្លាក់ចោល មានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ ស្នាក់នៅ ភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ករណីឃាតកម្មនេះ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញធុងទឹកកកទុកចោលក្បែរស្ពានព្រែកតាម៉ាក។ក្រោយពីឃាត់ខ្លួនជនសង្ស័យឈ្មោះ សឿ សុខផេង ខាងលើរួចមកសមត្ថកិច្ចបាននាំខ្លួនទៅខេត្តកណ្តាលដើម្បីបន្តនិតិវិ។