ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ជនសង្ស័យម្នាក់អតីតះបុគ្គលិកកាស៊ីណូ ជួញថ្នាំញៀន(ប្រភេទកេតាមីន)២ប្រអប់ធំ ស្មើរ១៥០ដប
Tue,20 March 2018 (Time 06:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 57នាក់)

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យម្នាក់អតីតះបុគ្គលិកកាស៊ីណូស្រីធ្វើប្រុសដែលជួញថ្នាំញៀន(ប្រភេទកេតាមីន)២ប្រអប់ធំស្មើរ១៥០ដបត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ជនសង្ស័យដែលត្រូវចាប់ខ្លួនករណីជួញថ្នាំញៀនមានឈ្មោះ វុធ ស្រីម៉ិច ភេទស្រីអាយុ២៧ឆ្នាំ(ចរិកប្រុស)អតីតៈជាបុគ្គលឹកកស៊ីណូនៅប៉ោយប៉ែតរស់នៅភូមិអូរជ្រៅសង្កាត់.ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖នៅពេលដែលឃាត់ខ្លួនស្រ្តីជនសង្ស័យគឺកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត.សហការជាមួយមន្ទីប្រឆាំងគ្រឿងញៀន(BLO)និងកម្លាំងនគរបាលក្រុងប៉ោយប៉ែតបានធ្វើការស្រាវជ្រាវមុខសញ្ញាជួញដូរគ្រឿងញៀនបានឃាត់ជនសង្ស័យម្នាក់និងរឹបអូសវត្ថុតាងមានឱសថដបទឹកចាក់ឈ្មោះ កេតាមីន ២កេះស្មើរ១៥០ដបទំងន់១,៥០០ក្រាមដែលវិចខ្ចប់ដាក់ក្រោមកែបម៉ូតូឃាត់កាលពីថ្ងៃទី១៧ខែមីនាឆ្នាំ២០១៨នៅចំណុចហាងគុយទាវកាហ្វេកាស៊ីណូព្រីនសេសស្ថិតក្បាលស្ពានមួយសង្កាត់.ក្រុងប៉ោយប៉ែត។
លោកឧត្តមសេនីយ៍ទោ អាត់ ខែម បានបញ្ជាក់ថា៖ក្រោយពេលកម្លាំងនគរបាលជំនាញឃាត់ជនសង្ស័យនិងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនមកស្នងការនគរបាលខេត្តបន្ទាយមានជ័យក្រោយពេលសាកសួរហើយត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់.
លោកវិជ្ជៈបណ្ឌិត កែវ សុភ័ត្រា ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ឱសថឈ្មោះ កេតាមីនដបទឹកប្រភេទចាក់នេះគឺជាឱសថសម្រាប់ប្រើប្រាស់នៅពេលសម្រាប់វះកាត់ដែលចាក់អោយសន្លប់ហើយទើបធ្វើការវះកាត់ដោយមិនអោយអ្នកជំងឺដឹងខ្លួនហើយថ្នាំប្រភេទឈ្មោះ កេតាមីននេះគឺជាថ្នាំប្រភេទញៀនបើប្រើប្រាស់ខុសបញ្ចេកទេសវិជ្ជៈបញ្ជា ថ្នាំកេតាមីននេះគ្រូពេទ្យជំនាញមានទិញប្រើប្រាស់តែត្រូវមានលិខិតទិញត្រឹមត្រូវ។បើទិញប្រើប្រាស់គ្មានវិជ្ជៈបញ្ជាគ្មានលិខិតស្នាមខុសច្បាប់អាចយកប្រើប្រាស់ខុសនៃវិជ្ជៈបញ្ជាក្រោយពេលកម្លាំងជំនាញចាប់បានបញ្ជូនទៅសាលាដំបូងខេត្តនិងសហការមន្ត្រីជំនាញមន្ទីសុខាភិបាលខេត្តត្រូវពិនិត្យអនុវត្តន៍តាមច្បាប់៕