ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
អាជ្ញាធរក្រុងប៉ោយប៉ែតដាំដើមត្នោតធ្វើសួន មុខវត្តបាលិលេយ្យ និងដាក់រនាំងពុះចែកទ្រូងផ្លូវបន្ត
Tue,20 March 2018 (Time 01:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 24នាក់)

ខេត្តបន្ទាយមានជ័យ៖ អភិបាលក្រុងប៉ោយប៉ែតដាំដើមត្នោតធ្វើសួន មុខវត្តបាលិលេយ្យ និងដាក់រនាំងពុះចែកទ្រូងផ្លូវនៅលើផ្លូវជាតិលេខ៥បន្ត នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨។

លោកសាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតដែលទើបតែមកកាន់ដំណែងជាង3ខែប៉ុណ្ណោះ ទទួលបានការគាំទ្រ កោតសរសើរពីសំណាក់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ក្រុងអោយមានសោភ័ណ្ឌភាព សណ្តាប់ធ្នាប់នៅតាមដងផ្លូវមានរបៀបរៀបរយ ដាំដើមត្នោតធ្វើសួនច្បារ ជាពិសេស យកប្រាសាទកំពូលបី មកដាក់នៅវង្វង់មូលក្រុងប៉ោយប៉ែត ដែលកំពុងសាងសង់ និងគ្រោងចំណាយទឹកប្រាក់ជាង៥០ម៉ឺនដុល្លារ សំរាប់អោយពលរដ្ឋដែលមានជំនឿលើប្រាសាទកំពូលបី អុចធូបគោរពបូជា និងបង្ហាញអោយបរទេស ដែលចូលមកប្រទេសកម្ពុជា បានឃើញប្រាសាទ និងដើមត្នោតបញ្ជាក់ពីនិមិត្តរូបប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលក្រុង សាន ស៊ានហូ បានមានប្រសាសន៍ បន្ទាប់ពីអាជ្ញាធរដាក់រនាំងពុះចែកទ្រូងផ្លូវហើយ អាជ្ញាធរនិងរៀបចំ ដាក់បង្គោលភ្លើងស្តប់ នឹងភ្លើងបំភ្លឺផ្លូវ ដើម្បីអោយពលរដ្ឋងាយស្រួលធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ជាមួយគ្នានេះ លោកអភិបាលក្រុង ក៏សុំការអាធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋដែលនៅផ្លូវខាងក្នុង(ផ្លូវតូចៗនៅតាមភូមិ) ពាក់ព័ន្ធនិងបញ្ហាអនាម័យ សំរាមដែលក្រុមហ៊ុនប្រមូលចេញពីមុខផ្ទះរបស់បងប្អូន មានការយឺតយ៉ាវ។ លោកបានបញ្ជាក់បន្ថែមថា បញ្ហាអនាម័យនេះ លោកនិងយកក្រុមហ៊ុន មកផ្សេងទៀត ដើម្បីយកមកប្រកួតប្រជែងជាមួយក្រុមហ៊ុនចាស់ រួចនិងធ្វើការជ្រើសរើស មិនទុកអោយមានបញ្ហានេះ កើតមានជាដដែលៗយូរនោះទេ៕

វីដែអូ