ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
លោកស្នងការនគរបាលខេត្ត និងចាត់វិធានការ ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញភ្នាល់បាល់ អោយអស់ក្នុងខេត្តបន្ទាយមានជ័យ
Mon,19 March 2018 (Time 06:16 PM)
ដោយ ៖ (ចំនួនអ្នកអាន: 58នាក់)

បន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងចាត់វិធានការ លើល្បែងស៊ីសងតាមប្រព័ន្ធអោនឡាញភ្នាល់បាល់អោយអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលជាការព្រួយបារម្ភក្រែងមានចោរកម្មកើតឡើង។
ជាក់ស្តែងឃើញមានល្បែងស៊ីសងតាមប្រព័ន្ធអនឡាញដែលភ្នាល់បាល់តាមប្រព័ន្ធអ៊ិនធឺណែតឃើញមាននៅក្រុងសិរីសោភ័ណមានចំនួនជាច្រើនកន្លែងមានមួយកន្លែងនៅចំណុចផ្ទះល្វែងខាងកើតបែរមុខមកលិចផ្លូវនាគមាសនិងមួយកន្លែងទៀតនៅចំណុចខាងកើតផ្លូវបែរមុខមកវេទិការសួនមានជ័យល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ០២កន្លែងលួចបើកលេងប្រមាណ២ទៅ៣ឆ្នាំមកហើយដែលស្ថិតភូមិ២ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ ។ មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងក្រុងប៉ោយប៉ែតជាច្រើន កន្លែងក៏មានបើកជាយូរឆ្នាំមកហើយ ដែលកន្លែងទាំងនោះ ១ស្ថិតនៅ ខាងមុខមីហឹរ ខាងលិចផ្សារអគ្គៈប្រហែល១៥០ម៉ែត្រ ទីតាំងទី២ ស្ថិតនៅក្រោយវត្តបាលិលេយ្យ ផ្លូវម្លប់ឬស្សីសាខាទី២ និងទី៣ បង្កប់នៅមុខហាងអាហារ ទល់មុខខារ៉ាអូខេ ឡាហ្វីរ៉ា ស្ថិតនៅក្នុងផ្សារអាណាន់ម៉ាឃីត ឃើញបើកលេងរាប់ឆ្នាំមកហើយ តែមិនមានសមត្ថកិច្ច ទាំងនគរបាល និងប៉េអឹមណា ហ៊ានបង្ក្រាបឡើយ។

ប្រជាពលរដ្ឋរស់នៅក្បែរកន្លែងលួចបើកល្បែងស៊ីសងអនឡាញបានអោយដឹងថា ឃើញបើក២ទៅ៣ឆ្នាំមកហើយមិនដែលឃើញមានសមត្តកិច្ចណាមួយមានវិធានការនោះទេ ឃើញបើកលេង យ៉ាងរលូនទំនងដែលបើកលេងត្រូវរូវជាមួយសមត្តកិច្ចជំនាញទើបបានបើកលេងបានហើយដែលហ៊ានបើកល្បែងល្មើសច្បាប់បានមិនមានប្រជាពលរដ្ឋណាមួយហ៊ានបើកលេងនោះទេ។គួរតែសមត្តកិច្ចជំនាញមានវិធានការលុបបំបាត់អោយអស់អាល្បែងស៊ីសងមានអ្នកខ្លះញៀនល្បែងភ្នាល់បាល់តាមប្រព័ន្ធអនឡាញ(អ៊ិនធឺណែត)នេះធ្វើអោយបំផ្លាញទ្រព្យសម្បត្តិនិងអំពើហិង្សាកើតឡើងហើយកើតមានចោរកម្ម។

ទាក់ទិនមានល្បែងស៊ីសងអោនឡាញល្មើសច្បាប់នៅកណ្តាលក្រុងសិរីសោភ័ណអ្នកយកព័ត៌មានបានជួបលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់តាមទូរស័ព្ទនាព្រឹកថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨ថា៖នៅពេលនេះលោកកំពុងជាប់ការងារនៅភ្នំពេញក្រោយរួចរាល់ការងារហើយ លោកនិងចុះចាត់ ការដោយខ្លួនឯង ផ្ទាល់ព្រោះថា កន្លងមកលោកបានដឹងនិងទទួលព័ត៌មានបើបានដឹងហើយត្រូវមានវិធានការមិនបណ្តោយអោយកើតមានល្បែងស៊ីសងធ្វើប៉ះពាល់សន្តិសង្គមនិងចោកម្មកើតមានដោយសារល្បែងស៊ីសង៕