ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
អាជ្ញាធរកម្ពុជា.ថៃ ប្រជុំរៀបចំកិច្ចការរួមគ្នារើសសំរាម សំអាតបរិស្ថាន នៅក្រោមស្ពានមិត្តភាពកម្ពុជា.ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត
Wed,21 March 2018 (Time 12:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 48នាក់)

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរកម្ពុជា.ថៃ ប្រជុំរៀបចំកិច្ចការរួមគ្នារើសសំរាម សំអាតបរិស្ថាន នៅក្រោមស្ពានមិត្តភាពកម្ពុជា.ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលកិច្ចប្រជុំនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី២០ ខែ មីនា ឆ្នាំ ២០១៨ ស្ថិតនៅស្រុកអារញ្ញ ខេត្តសាកែវ ប្រទេសថៃ។

អាជ្ញាធរកម្ពុជា រួមមានអាជ្ញាធរក្រុង ដែលដឹកនាំដោយលោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត សមត្ថកិច្ចចំរុះ បើកកិច្ចប្រជុំពិភាក្សាជាមួយនិងអាជ្ញាធរស្រុក អារញ្ញាប្រាថេត ដើម្បី កំណត់ថ្ងៃ និងវេលាក្នុងការចុះមកសំអាតបរិស្ថានរួមគ្នា នៅក្រោមស្ពានមិត្តភាពកម្ពុជា.ថៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រោមស្ពានផ្លូវរថភ្លើង ដែលភាគីទាំងពីរ សំរេចរើសយកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៨ ដើម្បីធ្វើពិធីនេះឡើង។

ក្នុងកិច្ចប្រជុំនេះ ក៏បានបញ្ជាក់ផងដែរថា ការចុះធ្វើបរិស្ថាន អនាម័យរួមគ្នាគឺខាងភាគីកម្ពុជាចំនួន១០០នាក់ និងភាគីថៃចំនួន១០០នាក់ ដោយការសំអាតបរិស្ថាននេះ គឺមានឧបករណ៍ ដូចជា ស្រោមដៃ កាំបិត ថង់ ដង្កៀប រថយន្តប្រមូលសំរាម និង ឧបករណ៍មួយចំនួនទៀត ដើម្បីរើសសំរាម និងកាប់ស្ការព្រៃដែលធ្វើអោយប៉ះពាល់បរិស្ថាន និងក្លិនផងដែរ។

គួរបញ្ជាក់ផងដែលថា ចំណុចខាងលើដែលអាជ្ញាធររៀបចំពិធីសំអាត អនាម័យ បរិស្ថាននេះ ពិតជាមានសំរាម ដុបដុះជុំក្រាស់ និងមានក្លិនស្អុយ និងមានកាកសំណល់ជាច្រើនទៀត ដែលអាជីវករនៅក្បែរនោះចោល និងក្រុមហ៊ុនកាស៊ីណូបានបង្ហូរទឹកស្អុយចូល ដែលធ្វើអោយប៉ះពាល់ដល់ភ្ញៀវជាតិ និងអន្តរជាតិដែលឆ្លងកាត់ប្រទេសទាំងពីរ៕