ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
មុននេះបន្តិច! មានករណីរថយន្តបែកកង់ ក្រឡាប់បណ្តាលអោយប្តី.ប្រពន្ធ០២នាក់ រងរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យបាងកក ប្រទេសថៃ
Tue,20 March 2018 (Time 04:08 PM)
ដោយ ៖ (ចំនួនអ្នកអាន: 61នាក់)

មុននេះបន្តិច ! មានករណីរថយន្តបែកកង់ ក្រឡាប់បណ្តាលអោយប្តី.ប្រពន្ធ០២នាក់រងរបួសធ្ងន់ដឹកទៅកាន់មន្ទីរពេទ្យបាងកក ប្រទេសថៃ

ខេត្តបន្ទាយមានជ័យ៖ មុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានរថយន្តលុចស្សីស៣៣០ មួយគ្រឿងបានក្រឡាប់ធ្លាក់ចូលស្នាមភ្លក់ បណ្តោយអោយជនរងគ្រោះប្តី.ប្រពន្ធ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

សេចក្តីរាយការណ៍បានបន្ថែមថា មុនពេលកើតហេតុ រថយន្តលុចស្សីស RX.៣៣០ ពាក់ស្លាកលេខ ភ្នំពេញ2A- 3180 ពណ៌ស បើកបរពីកើតទៅលិច ទិសដៅមកក្រុងប៉ោយប៉ែតស្រាប់តែរថយន្តបែកកង់មុខធ្វើអោយរ៉េចង្កូត ធ្លាប់ក្រឡាប់ចូលស្នាមភ្លក់ បណ្តាលអោយប្តី.ប្រពន្ធរងរបួសធ្ងន់ តែប្អូនប្រុសម្នាក់ទៀតមានសំណាងមិនមានរងរបួសអ្វីឡើយ។

សមត្ថកិច្ចជំនាញប្រាប់ថា ដោយរថយន្តរងគ្រោះខាងលើមិនបានបង្កអោយមានការខូចខាត ប៉ះពាល់ទៅលើទ្រព្យសម្បត្តិអ្នកដ៏ទៃ និងទ្រព្យសម្បត្តិ៍សាធារណៈ និងមានសាច់ញៀនមកធានាផងនោះសមត្ថកិច្ចក៏ប្រគល់រថយន្តខាងលើ ជូនសាច់ញៀនយកទៅជួសជុល៕