ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ជនសង្ស័យ ជាតិខ្មែរម្នាក់ ត្រូវតម្រួតឈុតខ្មៅថៃចាប់ខ្លួន នៅចំណុចក្បាលស្ពានច្រកទ្វារអន្តរជាតិប៉ោយប៉ែត
Fri,02 March 2018 (Time 03:53 PM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ខេត្តបន្ទាយមានជ័យ៖ បុរសជនជាតិខ្មែរម្នាក់ ត្រូវតម្រួតឈុតខ្មៅថៃស្ទាក់ចាប់ខ្លួន ខណៈពេលដែលដើរចេញពីប្រទេសថៃបំរ៉ុងចេញមកខាងកម្ពុជា កាលពីវេលាម៉ោង 10និង30នាទី ថ្ងៃទី02 ខែ មីនា ឆ្នាំ 2018នៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា.ថៃ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

តាមប្រភពព័ត៌មានរាយការណ៍មកថា ជនសង្ស័យមានវ័យប្រហែល៣០ឆ្នាំ ត្រូវបានគេហៅថា ឈ្មោះខ្មៅ ជាជនជាតិខ្មែរ នេះត្រូវបានតម្រួតឈុតខ្មៅថៃស្ទាក់ចាប់ អាចនឹងត្រូវជាប់ពន្ធធានា រាប់ឆ្នាំ។ប្រភពបានទំលាយថា ជនសង្ស័យខាងលើតែងតែដើរបុក ហោប៉ៅ ឆក់ទូរស័ព្ទភ្ញៀវជាតិ និងអន្តរជាតិ មិនដែលរើសមុខនោះឡើយ។ ហើយករណីតម្រួតឈុតខ្មៅថៃ ចាប់ជនសង្ស័យខាងលើនេះ យើងមិនទាន់អាចទំនាក់ទំនងតម្រួតថៃដើម្បីបកស្រាយបានដែរ ហើយក៏នៅមិនទាន់ដឹងនៅឡើយទេថា វាជាករណីអ្វីអោយប្រាកដនោះ ហើយក៏មិនទាន់ដឹងថា សមត្ថកិច្ចថៃនិងចាត់វិធានការយ៉ាងណាទៅលើជនសង្ស័យដែលជាជនជាតិខ្មែរនេះផងដែរ។តែមហាជនសង្ស័យថា ការចាប់ខ្លួននេះ ជាករណីលូកហោប៉ៅ ឬលួចទ្រព្យសម្បត្តិ៍ភ្លៀវ។

គួររំលឹកថា៖ ជនសង្ស័យខាងលើ ក៏ធ្លាប់បានបង្កភាពអានាធិបតេយ្យ នៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា.ថៃ និងកន្លងទៅ ជនសង្ស័យក៏ធ្លាប់បានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនយកទៅអប់រំ ណែនាំអោយឈប់ផ្តុំគ្នាបង្កភាពរញ៉េរញ៉ៃចេញពីទីតាំងខាងលើផងដែរ៕