ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
អាវុធហត្ថឃាត់ខ្លួនក្មេងទំនើង បង្កអានាធិបតេយ្យពេលយប់ 26នាក់យកមកអប់រំ
Sat,24 March 2018 (Time 03:47 PM)
ដោយ ៖ (ចំនួនអ្នកអាន: 19នាក់)

ខេត្តបន្ទាយមានជ័យ៖អាវុធហត្ថឃាត់បានក្មេងទំនើងបង្កអនាធិបតេយ្យពេលយប់26នាក់ ឃាត់បានម៉ូតូ 6គ្រឿង និង កាំបិតសាម៉ូរ៉ៃ 4ដើម យកមកកាត់សក់ អប់រំនៅព្រឹកថ្ងៃទី24 ខែមីនា ឆ្នាំ2018 នៅទីបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថប៉ោយប៉ែតប្រាប់ថា៖ ក្រុមក្មេងទំនើងទាំង26 នាក់ ដែលអាវុធហត្ថ ធ្វើការឃាត់ខ្លួននេះ គឺឃាត់នៅយប់វេលាម៉ោង01និង00នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី24 ខែមីនា ឆ្នាំ 2018 នៅចំណុចក្នុងបរិវេណកាស៊ីណូផ្កាយ៥ នៅសង្កាត់/ក្រុងប៉ោយប៉ែត។

លោកបានបន្តថា ៖មុនពេលកើតហេតុកម្លាំងអាវុធហត្ថបានដើរល្បាត ការពារសន្តិសុខពេលយប់ ក៏ប្រទះឃើញក្មេងទំនើងសក់វែងៗទាំងនេះ បំរ៉ុងធ្វើសកម្មភាពកាប់ចាក់គ្នា ដោយស្រែកឡូឡា និងមានកាំបិតឈរឌឺដងសំដីដាក់គ្នា តែត្រូវបានកម្លាំងអាវុធហត្ថធ្វើការបង្ក្រាបបានទាន់ពេលវេលា។

លោកបានបញ្ជាក់បន្ថែមថា៖ ក្រុមក្មេងទំនើងទាំងនេះ លើកទីមួយត្រឹម កាត់សក់ អប់រំណែនាំអោយអាណាព្យាបាលមកធ្វើកិច្ចសន្យាធានា ទទួលយកទៅផ្ទះវិញ បើមានលើកក្រោយ និងធ្វើសំណុំរឿងបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី៕ BY TONG

វីដែអូ