ថ្ងៃអាទិត្យ ទី២២ ខែមេសា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ប្អូនវាស់ដីលក់អោយប្រជាពលរដ្ឋ ដល់ដីមានហាងឆេង បងថាជាដីរបស់ខ្លួន អះអាងថា ឈ្នះក្តីនៅសាលាឧទ្ធរណ៍
Mon,26 March 2018 (Time 07:21 AM)
ដោយ ៖ (ចំនួនអ្នកអាន: 63នាក់)

ខេត្តបន្ទាយមានជ័យ៖ ប្អូនវាស់ដីលក់អោយប្រជាពលរដ្ឋ ជាង10ឆ្នាំក្រោយ ដីមានតម្លៃ បងថាជាដីរបស់ខ្លួន និងចុះមកវាស់វែងយកអែស្កាម៉ូទ័រដំដាក់បង្គោលរបងអះអាងថា ឈ្នះក្តីនៅសាលាឧទ្ធរណ៍ ត្រូវពលរដ្ឋជាង30នាក់ តំណាងអោយប្រជាពលរដ្ឋជាង120 គ្រួសារ លើកគ្នាមកតវ៉ាសុំអោយអាជ្ញាធរក្រុងជួយរកដំណោះស្រាយ កាលពីរសៀលថ្ងៃទី22 ,24 ខែមីនា ឆ្នាំ 2018 នៅត្រង់ទីតាំងដីនៅភូមិបាលិលេយ្យ2 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋរងគ្រោះទាំងនោះបានអោយដឹងថា កាលពីអំឡុងឆ្នាំ2006 ពួកគាត់បានទិញដីពីឈ្មោះ ស៊ូ វណ្ណារិទ្ធិ ហៅទ្រី ភេទប្រុសអាយុ ៤៧ឆ្នាំ មុខរបរជានគរបាលអន្តោរប្រវេសន៍ ពាក់សក្តិ៤ ប្រចាំនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដែលជាប្អូនប្រុសបង្កើតរបស់ លោកស្រីស៊ូ វណ្ណា អាយុ៤៩ឆ្នាំ ។ក្រោយពីមានការប្តឹងផ្តល់រវាងបងប្អូនបង្កើត លោកស្រី ស៊ូ វណ្ណា(បង) និងលោក ស៊ូ វណ្ណារិទ្ធិ ហៅទ្រី (ប្អូន)ដែលបានប្តឹងផ្តល់គ្នារហូតដល់សាលាឧទ្ទរណ៍ រួចមកលោកស្រី ស៊ូ វណ្ណា និងក្រុមគ្រួសារបាននាំ កូនចៅ និង កម្មករ យកបង្គោលមកដាំព្រំដី កាលពីថ្ងៃទី22 មីនា ប៉ុន្មានថ្ងៃមុននេះ លើដីទំហំ 26,923ម៉ែត្រក្រឡា នៅលើដីប្រជាពលរដ្ឋរងគ្រោះ ដែលបានទិញ ពីប្អូនប្រុសបង្កើតរបស់លោកស្រី ឈ្មោះស៊ូ វណ្ណារិទ្ធិ។

ប្រជាពលរដ្ឋ ទាំងនោះបានបន្តថា ពួកគាត់មិនសុខចិត្តទេ ដែលបងស្រីរបស់លោកស៊ូ វណ្ណារិទ្ធិ មកដាក់របង ហ៊ុំព័ន្ធយកដីពួកគាត់ ហើយពួកគាត់បានទិញដីពីលោក ស៊ូ វណ្ណារិទ្ធិជាង10ឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីឡើយ ហេតុអ្វីទើបតែមានជំលោះ ប្តឹងផ្តល់បងប្អូនបង្កើតឯង មកយកដីពីពួកគាត់ឆៅៗ ដោយគ្មានដំណោះស្រាយជូនពួកគាត់ទៅវិញ។

ការដាក់បង្គោលព្រំដីដែលប៉ះពាល់ដល់ដីប្រជាពលរដ្ឋរងគ្រោះនេះ កូនស្រីបង្កើតរបស់លោកស្រីស៊ូ វណ្ណា បានប្រាប់អ្នកយកព័ត៌មានថា ការដែលបោះបង្គោលព្រំដីនេះ គឺបោះបង្គោលតាមសាលក្រមដែលបានឈ្នះក្តីនៅសាលាឧទ្ទរណ៍ដែលម្តាយរបស់ខ្លួនឈ្មោះស៊ូ វណ្ណា មានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីនេះ តាំងពីឆ្នាំ1999មកម្លេះ ហើយចំពោះលិខិតលក់ដូរដែលមានស្នាមផ្តិតមេដៃម្តាយលោកស្រី នៅក្នុងដីទំហំ26,923ម៉ែត្រក្រឡានោះ លោកស្រីថា ម្តាយលោកស្រីមិនដែលបានផ្តិតលក់អោយអ្នកណាឡើយ ហើយមិនដឹងថាបានស្នាមមេដៃនោះមកពីណាដែរ។

ពាក់ព័ន្ធទៅបញ្ហានេះ អ្នកយកព័ត៌មានយើង មិនអាចធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺពីលោក ស៊ូ វណ្ណារិទ្ធិ ហៅទ្រី ដែលបានយកដីមកពុះលក់អោយប្រជាពលរដ្ឋហើយ បែរជាបងស្រីរបស់លោក មកធ្វើរបងហ៊ុំព័ន្ធយកដីពីប្រជាពលរដ្ឋវិញនោះ ថាតើលោក ស៊ូ វណ្ណារិទ្ធិ និងមានដំណោះស្រាយយ៉ាងណាជូនប្រជាពលរដ្ឋទាំងនោះ៕BY HENG TONG

វីដែអូ