ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
លោកជុំទាវម៉ៅ ម៉ាល័យ កែគឹមយ៉ាន យកអំណោយចែកជូនជនពិកាទុរគត៥គ្រួសារ ទិញដី និងសង់ផ្ទះអោយមួយគ្រួសារ
Tue,27 March 2018 (Time 11:42 AM)
ដោយ ៖ (ចំនួនអ្នកអាន: 42នាក់)

ខេត្តបន្ទាយមានជ័យ៖ លោកជុំទាវ ម៉ៅម៉ាល័យ កែគឹមយ៉ាន យកអំណោយចែកជូនជនពិកាទុរគតគ្រួសារ៥គ្រួសារ នៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨ នៅភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការចែកអំណោយនេះមានការចូលរួមលោក សានស៊ានហូ អភិបាលក្រុងប៉ោយប៉ែត លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែត លោកស្រីហេង សុផារី មេភូមិបាលិលេយ្យ២រួម លោកមេភូមិទួលប្រាសាទ ចូលរួមថវិការ និងសម្ភារះ ផងដែរ ។ អំណោយដែលទទួលបានក្នុងមួយគ្រួសាររួមមាន៖ អង្ករ១ការ៉ុង មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ ១យួរ សារ៉ុង២ ថវិកា ១៥ម៉ឺនរៀល។

ក្នុងចំណោមជនពិកាទាំងនោះ មានជនពិកាម្នាក់ ឈ្មោះ ស្រី កុសល់ ត្រូវបានលោកជុំទាវ សង់ផ្ទះ ឈើប្រក់សង្ក័សីជូន១ខ្នង និងជួយទិញដី មួយល្វែង៤គុណ២០ម៉ែត្រ ដោយជនពិកាមួយគ្រួសារនេះ ប្រពន្ធមានផ្ទុកជំងឺមានការខ្វះខាតច្រើន លោកអភិបាលក្រុង លោកស្រីអភិបាលរងក្រុង លោកភោលន ចៅសង្កាត់ប៉ោយប៉ែត មេភូមិ ចូលរួម បុកអណ្តូងទឹក ធ្វើបន្ទប់ ដាក់បន្ទះសេឡាដាក់ភ្លើងបំភ្លឺផ្លូវ មុខផ្ទះ ក្នុងផ្ទះបន្ថែមទៀត៕BY HENG TONG