ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ចោរលួចម៉ូតូPCX ស្ទើភ្លើងម្នាក់ត្រូវសន្តិសុខកាស៊ីណូ ចាប់ប្រគល់ជូនសមត្ថកិច្ច
Sat,03 March 2018 (Time 12:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 35នាក់)

ខេត្តបន្ទាយមានជ័យ៖ ចោរលួចម៉ូតូPCX ស្ទើភ្លើងម្នាក់ត្រូវសន្តិសុខកាស៊ីណូ ចាប់ប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង 19និង00នាទីថ្ងៃទី 02 ខែមីនា ឆ្នាំ 2018 នៅក្នុងបរិវេណកាស៊ីណូឡាក់គី នៅក្នុងភូមិប៉ោយប៉ែត សង្កាត់/ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលប្រាប់ថា ជនសង្ស័យឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ បានលួចម៉ូតូជនរងគ្រោះឈ្មោះ ភិន វ៉ាន់នេត្រ អាយុ ២១ឆ្នាំ មុខរបរធ្វើការកាស៊ីណូ ឡាក់គី ផ្នែកអាយធី មានទីលំនៅ ភូមិសាមគ្គីមានមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចូលធ្វើការនៅក្នុងកាស៊ីណូខាងលើ ស្រាប់តែម៉ោងប្រហែល19 និង00 ប្អូនប្រុសជនរងគ្រោះឈ្មោះឌី វ៉ាន់ បានចូលទៅ ប្រាប់បងប្រុសរបស់ខ្លួនថា ម៉ូតូត្រូវចោរលួចបាត់ លុះជនរងគ្រោះស្ទុះចេញមកក្រៅ ស្រាប់តែឃើញម៉ូតូរបស់ខ្លួនម៉ាក PCX ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q-4463 និងជនសង្ស័យត្រូវបានសន្តិសុខធ្វើការឃាត់ទុកប្រគល់អោយសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចាត់ការបន្ត។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកម៉ូតូមកវិញ ចំណែកឯជនសង្ស័យ ត្រូវបានឃាត់ខ្លួនយកមកសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនជំនាញស្នងការខេត្តចាត់ការបន្ត៕