ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានជនសង្ស័យ02ក្រុម បាន11នាក់ ក្នុងថ្ងៃតែមួយជាបន្តបន្ទាប់
Sat,03 March 2018 (Time 12:07 AM)
ដោយ ៖ (ចំនួនអ្នកអាន: 40នាក់)

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអធិការ ធិន ស៊ិនដេត ឃាត់ខ្លួនបានជនសង្ស័យ02ក្រុមប្រើប្រាស់គ្រឿងញៀន បាន11នាក់ ក្នុងថ្ងៃតែមួយជាបន្តបន្ទាប់ ដោយក្រុមទី1មានគ្នា02នាក់ ដោយកម្លាំងសមត្ថកិច្ច ទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ឃាត់ខ្លួនជនសង្ស័យកាលពីវេលាម៉ោង11និង30នាទី នៅចំណុច ក្បាលស្ពាន1សង្កាត់/ក្រុងប៉ោយប៉ែត ឆែកឃើញវត្ថុតាងរួមមាន៖ កាំបិតចុងស្រួច01 ដបច្នៃសំរាប់ជក់02 ដាវចំនួន02 ដែកកេះចំនួន08 ទូរស័ព្ទ02គ្រឿង ថ្នាំម្សៅក្រាមពណ៍សថ្លាចំនួន១ថង់តូច។

នៅថ្ងៃដដែលនេះ វេលាម៉ោង១៥និង១៥នាទី កម្លាំងជំនាញនៃអធិការនគបាលក្រុងប៉ោយប៉ែតបានចុះល្បាត បានប្រទះឃើញមុខសញ្ញាសង្ស័យចំនួន03នាក់ នៅចំណុចត្រង់ផ្សារអគារថ្មីស្ថិតក្នុងភូមិអូរជ្រៅសង្កាត់/ក្រុងប៉ោយប៉ែត។ ដោយយោងតាមការចង្អុលបង្ហាញពីជនសង្ស័យទាំង03នាក់ខាងលើ នៅវេលាម៉ោង 16និង30នាទីកំលាំងសមត្ថកិច្ចបានឈានទៅត្រួតពិនិត្យបន្ទប់ចំនួន03នៅក្នុងផ្ទះជួលមួយកន្លែងគ្មានយីហោ នៅក្នុងភូមិក្បាលស្ពាន01 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យ នៅក្នុងបន្ទប់ (E3=04) ឃាត់ខ្លួនជនសង្សយ័ បាន៤នាក់, បន្ទប់(E3=02 )ឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងបន្ទប់ (E3=07)ឃាត់ខ្លួនជនសង្ស័យបានចំនួន១នាក់ សរុប09នាក់ មានស្រីម្នាក់ និងដកហូតវត្ថុតាងរួមមាន៖ ដែកកេះចំនួន13 ទូរស័ព្ទដៃចំនួន03គ្រឿង ដបសំរាប់ជក់ចំនួន03 ម្សៅក្រាមសថ្លា(ខេទឹកកក)ចំនួន02ថង់តូច ថ្នាំគ្រប់ប្រភេទ WYចំនួន05គ្រាប់និងឧបករណ៍មួយចំនួនទៀត។

ក្រោយពីធ្វើតេស្តទឹកនោមរកសារធាតុញៀន ឃើញថាជនសង្ស័យទាំង11នាក់ខាងលើមានជាប់សារធាតុពិតប្រកដមែន។បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងបន្តនិតិវិធីនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅកម្លាំងជំនាញខេត្តចាត់ការតាមនីតិវិធី៕