ថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ស្ងាត់ៗបាត់02ថ្ងៃ ស្ត្រីមានផ្ទៃពោះ៥ខែស្លាប់ក្នុងផ្ទះ សង្ស័យ ប្តីសន្លាប់
Fri,30 March 2018 (Time 03:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 44នាក់)

ខេត្តបន្ទាយមានជ័យ៖ ស្ងាត់ៗបាត់02ថ្ងៃ ស្ត្រីមានផ្ទៃពោះ៥ខែស្លាប់ក្នុងផ្ទះ មានស្នាកស្នាមពេញខ្លួន សង្ស័យប្តីសន្លាប់ ត្រូវបានម្តាយនិងមីង ប្រទះឃើញ និងធ្វើអោយមានការភ្ញាក់ផ្អើល កាលនៅយប់ថ្ងៃទី29 ខែមីនា ឆ្នាំ2018 ឋិតនៅក្នុងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

តាមការអះអាងរបស់ស្ត្រីម្នាក់ឈ្មោះ ហាយ ម៉ៅ អាយុ58ឆ្នាំ ត្រូវជាម្ដាយជនសង្ស័យដល់បានប្រាប់ថា កន្លងមក ប្ដីប្រពន្ធទាំង02នាក់ តែងតែនាំគ្នាទៅហូបបាយនៅផ្ទះរបស់គាត់ លុះបាត់2ថ្ងៃ និងថ្ងៃកើតហេតុ មិនឃើញកូនទាំងពីរនាំគ្នាទៅហូបបាយ ពេលបាត់យូរ ក៏នាំប្អូនស្រីបង្កើតមកមើលស្រាប់តែប្រទះឃើញដេកស្លាប់ បាត់ប្ដី(កូនបង្កើត) មិនដឹងទៅណា ក៏ទូរស័ព្ទហៅមេភូមិ និងសមត្ថកិច្ចចុះមកពិនិត្យ ។

ប្រភពពីអ្នកជិតខាងប្រាប់ថា៖ ស្រ្តីរងគ្រោះខាងលើត្រូវប្ដីវាយធ្វើបាបជារៀងរាល់ថ្ងៃ ខណៈប្រពន្ធរកប្រាក់មិនបានឲ្យប្ដីទិញថ្នាំញៀន និងត្រូវប្ដីវាយស្ទើរតែរកពេលទំនេរគ្មាន ដោយសារតែសេពថ្នាំញៀន និងវាយកំទេចរបស់របរក្នុងផ្ទះ នៅពេលដែលញៀនថ្នាំម្តងៗ។

សមត្ថកិច្ចអាវុធហត្ថប្រាប់ថា៖ សពស្ត្រីរងគ្រោះមានឈ្មោះកាន់ និកា អាយុជា25ឆ្នាំ មានស្នាមរបួសក្បាល២កន្លែង ភ្នែកជាំទាំងសងខាង និងមានស្នាមជាំពេញខ្លួន។ ចំណែកប្ដីជាជនសង្ស័យ ឈ្មោះបឿន សំប៊ូស អាយុ25ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ដែលមានស្រុកកំណើត នៅភូមិ ថ្មគោល ឃុំ តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបានបន្តបញ្ជាក់ថា៖ តាមការសន្និដ្ឋានដំបូង សពស្រ្តីរងគ្រោះត្រូវបានប្តីឈ្មោះ បឿន សំប៊ុស ជាប្តីអាចបែកថ្នាំ ហើយវាយធ្វើបាបប្រពន្ធរបួសធ្ងន់ធ្ងរ រហូតដល់បាត់បង់ជីវិត៕ BY
: HENG TONG