ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
សួនច្បារក្រុងប៉ោយប៉ែត ដាំដើមត្នោតជិត40ដើម នៅចន្លោះផ្លូវជាតិលេខ5និងផ្លូវដែក ប្រវែងជាង300ម៉ែត្រ
Tue,06 March 2018 (Time 09:17 AM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តបន្ទាយមានជ័យ៖ អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងធ្វើសួនច្បារដ៏ស្រស់ស្អាតមួយ ប្រវែងបណ្តោយជាង300ម៉ែត្រ និងទទឹងជិត15ម៉ែត្រ ដោយផ្តើមធ្វើចាប់ពីថ្ងៃទី 07 មីនា ឆ្នាំ2018 និងត្រូវធ្វើអោយហើយ នៅថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះ។ ហើយទីតាំងសួនច្បារ ស្ថិតនៅចន្លោះផ្លូវជាតិលេខ5និងផ្លូវដែក នៅក្នុងភូមិគីឡូម៉ែត្រលេខ4 សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សួនច្បារមួយនេះ ត្រូវបានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់លោកសាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែត និងមានការចូលថវិកាពីសប្បុរជន ដើម្បីបង្កើតសួននេះឡើង ដោយដាក់ឈ្មោះថា “ប៉ោយប៉ែតមានជ័យ” ដែលគ្រោងនិងដាំដើម្បីត្នោតប្រហែលជា៤០ដើម (ដោយចំន្លោះ៨ម៉ែត្រមួយដើម) រៀបចំ ការ៉ូឡា ដាំស្មៅ ដាំផ្កា ដើម្បីកែលំល្អ សួនច្បារមួយនេះអោយមានសោភ័ណភាព ធ្វើអោយទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានសំរាក កំសាន្តលេង និងដើម្បីប្រជាពលរដ្ឋរត់ហាត់ប្រាណជាដើម។

លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា មូលហេតុដែលលោកយកដើមត្នោតជាច្រើនដើម មកដាំក្នុងសួន “ប៉ោយប៉ែតមានជ័យ”ខាងលើនេះ គឺក្នុងគោលបំណងចង់អោយបរទេសដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានឃើញស្គាល់ពីអត្តសញ្ញាណខ្មែរ ព្រោះរុក្ខជាតិដែលតំណាងអោយប្រទេសខ្មែរ គឺដើម្បី ណាមួយវាជារុក្ខជាតិដែលមានអាយុវែងផង។លោកបានបញ្ជាក់ថា នៅក្នុងសួនច្បារ “ប៉ោយប៉ែតមានជ័យ” និងរៀបចំដាក់ព្រះឆាយាលក្ខណ៍ និងរូបសម្តេចអគ្គសេនាបតីតេជោហ៊ុនសែន និងរូបសម្តេចគតិបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន៕