ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ផ្លូវដីមួយខ្សែប្រវែងជាង2000ម៉ែត្រ ត្រូវបានអាជ្ញាធរជួសជុលដាក់ថ្មមិក និងកាយប្រឡាយទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់មុនរដូវវស្សា
Tue,06 March 2018 (Time 09:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 34នាក់)

ខេត្តបន្ទាយមានជ័យ៖ ផ្លូវដីមួយខ្សែប្រវែងជាង2000ម៉ែត្រតភ្ជាប់ពីផ្លូវស្តង់តាងួនទៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត2 ត្រូវបានអាជ្ញាធរជួសជុលដាក់ថ្មមិក និងកាយប្រឡាយរំដោះទឹក ជូនប្រជាពលរដ្ឋប្រើប្រាស់មុនរដូវវស្សា ត្រូវបានបើកការដ្ឋានជួសជុលនៅព្រឹកថ្ងៃទី07 ខែ មីនា ឆ្នាំ 2018។

ផ្លូវដែលត្រូវចាក់ថ្មមិកដែលមានប្រវែងជាង2000ម៉ែត្រ និងទទឹង10ម៉ែត្រ ដែលអាជ្ញាធរបានបើកការដ្ឋានជួសជុលនេះ ត្រូវបានលោកសាន ស៊ានហូ លើកឡើងថា ជាផ្លូវសំខាន់ ដែលមានប្រជាពលរដ្ឋជាច្រើនភូមិនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត កំពុងធ្វើដំណើរ រួមទាំងកាយប្រឡាយទឹក អាជ្ញាធរត្រូវប្រឹងប្រែងជួសជុលដាក់ថ្មមិកកៀរគិនបង្ហាប់ អោយប្រជាពលរដ្ឋប្រើប្រាស់អោយបានមុនរដូវវស្សាជាបណ្ណោះអាសន្នសិន រួចនិងចាក់វបេតុងនៅពេលក្រោយ។លោកក៏បានបញ្ជាក់ថា ថវិកាដែលជួសជុលផ្លូវដាក់ថ្មមិកនេះ គឺជាថវិការបស់ក្រុង និងមានការចូលរួមចំណែកពីប្រជាពលរដ្ឋផងដែរ។

គួររំលឹកផងដែរថា ផ្លូវខាងលើនេះ រួមទាំងផ្លូវជាច្រើនខ្សែ នៅសង្កាត់ផ្សារកណ្តាល នៅក្នុងភូមិប្រជាធម្ម ដើមឡើយត្រូវបានអង្គការ(ហ្សូអា)ធ្វើជូនប្រជាប្រជាពលរដ្ឋដោយដាក់គ្រួសក្រហម ខ្វាត់ខ្វែងក្នុងភូមិ តែមួយរយះក្រោយមកផ្លូវទាំងអស់នេះត្រូវបានរថយន្តដឹកដីរបស់ឈ្មួញបំផ្លិតផ្លាញ នៅពេលផ្លូវខូចឈ្មួញបានត្រឹមតែយកដីស្អិតចាក់កៀរកិបំពេញប៉ុណ្ណោះ ដែលជាហេតុធ្វើអោយប្រជាពលរដ្ឋពិបាកធ្វើដំណើរជាខ្លាំងនៅរដូវវស្សា សិស្សសាលាត្រូវខកខានការសិក្សា អាជីវករខកខានលក់ដូរ រថយន្ត និងយានយន្ត ខ្លះស្អិតទៅមុខមិនរួច ខ្លះទៀតរអិលដួល ខ្លះទៀតត្រូវសំរាកការងារ ដែលអ្វីទាំងនេះត្រូវបានកើតឡើងនៅក្នុងអាណត្តិអភិបាលក្រុងមុនៗ។

ពលរដ្ឋលើកឡើងថា បន្ទាប់ពីជួសជុលផ្លូវរួចហើយ រថយន្តដឹកដីរបស់ឈ្មួញដែលបានដឹកដីបំផ្លាញផ្លូវទាំងនោះ សង្ឈឹមថា លោកអភិបាលក្រុងថ្មី លោក សាន ស៊ានហូ និងមានចំណាត់ការ ដើម្បីទប់ស្កាត់ការពារផលប្រជាយោជន៍រួមរបស់ប្រជាពលរដ្ឋ បើពុំដូច្នោះទេ ផ្លូវលំមួយខ្សែរនេះ និងត្រូវខូចខាតនៅរដូវវស្សានេះដដែរ៕