ថ្ងៃពុធ ទី១៥ ខែសីហា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់កាស៊ីណូប៉ោយប៉ែតរីសត សមត្ថកិច្ចថាជាអំពើឃាតកម្ម
Tue,06 March 2018 (Time 06:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 38នាក់)

ខេត្តបន្ទាយមានជ័យ៖ ជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់កាស៊ីណូប៉ោយប៉ែតរីសត សមត្ថកិច្ចថាជាអំពើឃាតកម្ម ហេតុការណ៍នេះត្រូវបានក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតរីសត រាយការណ៍ប្រាប់សមត្ថកិច្ចកាលពីវេលាម៉ោង14 និង15នាទី នៅថ្ងៃទី05 ខែមីនា ឆ្នាំ 2018។
ព័ត៌មានដែលទទួលបានពីសមត្ថកិច្ចបានអោយដឹងថា បុរសជនបទេស មានឈ្មោះ ជូ ដាឈិង ភេទប្រុស អាយុ ប្រហែល50ឆ្នាំ សង្ស័យជាជនជាតិចិន ស្លាប់ក្នុងបន្ទប់លេខ304 ជាន់ទីបី ក្នុងបន្ទប់កាស៊ីណូប៉ោយប៉ែតរីសត។សមត្ថកិច្ចរូបនោះបានអោយដឹងទៀតថា យោងតាមការពិនិត្យសាកសព ពេលផ្អៀង ផ្នែកក្បាលហូរទឹកតាមច្រមុះ បំពង់កមានស្មានឆូតរលាត់សើរស្បែកចំនួន4កន្លែង អាវៈជីវៈមានស្នាមដៃទាំងសងខាង និងប្រដាប់ភេទមានចេញទឹកនោម និងដើមទ្រូងទន់មានសភាពខុសពីធម្មតា។ ប្រភពដដែលបានប្រាប់បញ្ជាក់ថា យោងតាមការពិនិត្យ ឃើញថា សាកសពស្លាប់ដោយសារអំពើឃាតកម្ម(ខ្ទប់ផ្លូវដង្ហើម)។
ក្រោយពេលពិនិត្យសាកសពរួច ដោយយោងតាមបញ្ជារបស់លោក សេង គឹមឡាក់ ព្រះរាជអាជ្ញារង សមត្ថកិច្ចបានប្រគល់សាកសពទៅតំណាងក្រុមហ៊ុន ដើម្បីរងចាំក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនសង្ស័យសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួន៕