ខេត្តបន្ទាយមានជ័យ៖អាគារខារ៉ាអូខេហ្គោលថនខេធីវីត្រូវបានឆ្លងចន្តរអគ្គីសនីឆេះហុយពេញបន្ទប់នៅអំឡុងម៉ោង១១ថ្ងៃទី១០ខែមេសាឆ្នាំ២០១៨ស្ថិតភូមិក្បាលស្ពានសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។ នៅដែលអគ្គីភ័យបានឆេះបន្ទប់ខារ៉ាអូខេហ្គោលថនខេធីវីឃើញមានអែស្កាទ័រ១គ្រឿងបានកាយបំបែកទំលុះជញ្ជាំងអស់ចំនួន២កន្លែងហើយកម្លាំងកងរាជអាវុធនិងកម្លាំងនគបាលជាច្រើននាក់និងរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿរបស់ស្នងដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានបាញ់ពន្លត់ចាប់ពីម៉ោង១១រហូត១.៣០នាទីរសៀលថ្ងៃទី១០ខែមេសាឆ្នាំ២០១៨នេះមិនទាន់ពន្លត់និងបាត់ហុយនៅឡើយទេ។ លោកវរៈសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖មូលហេតុដែលអគ្គីភ័យឆេះបន្ទប់ខារ៉ាអូខេហ្គោលថនខេធីវីហុយពេញអគារគឺមកពីឆ្លងចរន្តអគ្គីសនីផ្ទុះឆេះពីដានក្នុងអគារទើបបណ្តាលហុលចូលតាមទ្វាមិនរួច ទើបអោយអ៊ែស្កាកាយទំលុះជញ្ជាំង២កន្លែងបាញ់ទឹកពន្លត់តែនៅហ៊ុយគឺបណ្តាលមកពីឆេះផាដានតាមបន្ទប់ក្នុងអគារដែលមានចំនួន៨បន្ទប់។ លោកបានបញ្ជាក់ថា៖ក្រោយពេលដែលមានអគ្គីភ័យឆេះអគាបន្ទប់ខារ៉ាអូខេដោយមានការណែនាំពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានបញ្ជាកម្លាំងកងរាជអាវុធហត្ថខេត្តរួមជាមួយកម្លាំងក្រុងជួយអន្តរាគមន៍សហការជាមួយកម្លាំងនគរបាលជំនាញបាញ់ទឹកពន្លត់។ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖អគារខារ៉ាអូខេហ្គោលថនខេធីវីត្រូវបានអគ្គីភ័យឆេះហុយផ្សែងពេញអគាររថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងដែលប្រើប្រាស់ទឹកបាញ់ពន្លត់តែរហូតដល់ម៉ោង១.៣០នាទីថ្ងៃទី១០ខែមេសាឆ្នាំ២០១៨នេះមិនទាន់បាត់ហុយនៅឡើយទេ។ហើយកម្លាំងនគរបាលជំនាញសហការជាមួយកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើអន្តរាគមន៍បាញ់ពន្លត់នៅឡើយទេហើយអគ្គីភ័យដែលឆេះហុយពេញបន្ទប់ខារ៉ាអូខេនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីបណ្តាលឆេះផាដានហ៊ុយ៕HENG TONG
វីដែអូ