ថ្ងៃសុក្រ ទី២០ ខែកក្កដា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
រថភ្លើងបុករថយន្តលើកទី២ រុញអូសជាង៥០ម៉ែត្រ នៅក្រុងប៉ោយប៉ែត
Sat,21 April 2018 (Time 02:31 PM)
ដោយ ៖ (ចំនួនអ្នកអាន: 45នាក់)

ខេត្តបន្ទាយមានជ័យ៖ រថភ្លើងចេញដំណើរក្នុងជើងទី២ពីចំណុចរ៉ាក្រុងប៉ោយប៉ែត ទៅក្រុងសិរីសោភ័ណ ទើបតែចេញបានប្រមាណជា៣គីឡូម៉ែត្រ បានបុករថយន្តរុញអូសជាង៥០ម៉ែត្រ តែមិនបង្កអោយមាននណាម្នាក់រងបួសធ្ងន់ធ្ងរឡើយ។ ហេតុការនេះកើតឡើងនៅវេលាម៉ោង ១០ និង៤០នាទី ព្រឹកថ្ងៃទី២១ ខែ មេសា ឆ្នាំ២០១៨ ស្ថិតនៅចំណុច ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សាកណ្តាល ក្រុងប៉ោយប៉ែត។

ហេតុការណ៍នេះ រថយន្តខូចខាតធ្ងន់ និងធ្វើអោយបុរសបើកបររថយន្តម្នាក់ឈ្មោះ ជួន សុវណ្ណ អាយុ៤៥ឆ្នាំ រងរបួសស្រាល មុខរបរជាងឈើ រស់នៅបណ្តោះអាសន្ន នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តៃកុងរថភ្លើងបានប្រាប់ថា៖ មុនពេលកើតហេតុ គឺរថភ្លើងគឺបានបើកស៊ីផ្លេរ រហូត តែរថយន្តធុន នីសាន់ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AA-8727 បានបើកបរបំរ៉ុងឆ្លងកាត់ផ្លូវដែកពីត្បូងទៅជើង តែត្រូវបានអកសឺ ជាមួយម៉ូតូដែលចតចាំរថភ្លើងនៅម្ខាងផ្លូវ ក៏ចាប់ហ្វាំង អកសឺចតចំកណ្តាលផ្លូវរថភ្លើង បណ្តាលអោយរថយន្តភ្លើងបុករុញប្រហែល៥០ម៉ែត្រ តែអ្នកដំណើរ និងតៃកុងរថយន្តមិនបានរងរបួសធ្ងន់ធ្ងរអ្វីទេ គ្រាន់តែរងរបួសស្រាល និងភ័យទន់ដៃទន់ជើងប៉ុណ្ណោះ។

គួររំលឹកផងដែរថា ករណីរថភ្លើងដែលដាក់ដំណើរការពីក្រុងប៉ោយប៉ែត ទៅក្រុងសរិសោភ័ណចំងាយជិត៥០គីឡូម៉ែត្រ ចាប់ដំណើរការពីថ្ងៃ០៤ ខែមេសា ជាងកន្លះខែមកហើយ មានករណីរថភ្លើងបុករថយន្តជាលើកទី២ហើយ ដែលករណីទី១កើតឡើងមុនចូលឆ្នាំ បានបុករថយន្តបាលែនមួយគ្រឿងដែរនៅក្នុង ឃុំកូប ស្រុកអូរជ្រៅ។
ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានអំពាវនាវដលប្រជាពលរដ្ឋទាំងអស់ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវទាំងអស់អោយមានការប្រុងប្រយ័ត្នផងដែរ ដើម្បីការពារគ្រោះថ្នាក់ចរាចណ៍កើតមានផងដែរ។

ពាក់ព័ន្ធករណីគ្រោះថ្នាក់នេះ ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុង និងមន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្ត រៀបចំប៉ារ៉ាស់ ភ្លើងស្តុប រាល់ផ្លូវដែលឆ្លងកាត់ផ្លូវដែកអោយបានឆាប់រហ័ស ព្រោះថា នៅក្នុងក្រុងប៉ោយប៉ែត មានផ្លូវច្រើនណាស់ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដែកចេញពីបុរី អគារកាស៊ីណូ ផ្ទះល្វែង ក្រុមហ៊ុនជាច្រើនទៀត បើនៅតែបណ្តែតបណ្តោយច្បាស់ជាមានករណីគ្រោះថ្នាក់នេះជាញឹកញាប់មិនខានឡើយ៕ដោយ ហេង តុង