ថ្ងៃច័ន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨
គេហទំព័រ ខ្មែររីផត (www.khmerreports.com) ចាងហ្វាង គេហទំព័រខ្មែររីផត លោកផូ ប៊ុនថន សូមទំនាក់ទំនងព័ត៌មាន លេខ៖ 092 529 942 , 069​​​ 552 237
ករណីរថភ្លើងបុករថយន្តដឹកដីក្រឡាប់ជាលើកទី៣ ប៉ះចំរថយន្តធំទៅមុខលេងរួច សុំផ្អាកជួសជុល
Mon,23 April 2018 (Time 12:13 PM)
ដោយ ៖ (ចំនួនអ្នកអាន: 26នាក់)

ខេត្តបន្ទាយមានជ័យ៖ ករណីរថភ្លើងបុករថយន្តដឹកដីក្រឡាប់ជាលើកទី៣ ប៉ះចំរថយន្តធំទៅមុខលេងរួច សុំផ្អាក ជួសជុល២-៣ថ្ងៃ ទើបអាចដំណើរបាន។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨ និង២០នាទីព្រឹកថ្ងៃទី២៣ ខែ មេសា ឆ្នាំ ២០១៨ ចំណុចផ្លូវចូលវត្តដុងអារញ្ញ នៅភូមិនិមិត្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ សៅ សារឿន អធិការរងទទួលផែនចរាចរណ៍ក្រុងប៉ោយប៉ែតប្រាប់ថា មុនហេតុការណ៍កើតឡើង គេឃើញរថយន្តដឹកដីម៉ាកហ៊ីណូ ពណ៍ស គ្មានស្លាកលេខ បានបើកបរឆ្លងកាត់ផ្លូវរថភ្លើងពីជើងទៅត្បូងផុតក្បាលនៅសល់ទ្រុងខាងក្រោយ ស្រាប់តែរថយន្តភ្លើងបើកបរពីលិចទៅកើតបុកចំទ្រុងខាងក្រោយធ្វើអោយរថយន្តដឹកដីខាងលើ ក្រឡាប់ធ្លាក់ចូលស្នាមភ្លោះ ខូចខាតយ៉ាងធ្ងន់ធ្ងរ ចំណែករថភ្លើងបែកធុងទឹកទៅមុខលែងរួច។

លោកបានបន្តទៀតថា ហេតុការណ៍នេះធ្វើអោយបុរសតៃកុងរថយន្តម្នាក់ឈ្មោះ ភួង ពេជ្រ អាយុ ៤៧ឆ្នាំ មុខរបរជាអ្នកដឹកដី រស់នៅក្នុងភូមិនិមិត្តថ្មី សង្កាត់និងក្រុងកើតហេតុខាងលើ រងរបួសយ៉ាងដំណំ ត្រូវបានសាច់ញាតិយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែករថយន្តត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរ រីឯរថភ្លើងត្រូវបានតៃកុងប្រាប់ថា ត្រូវផ្អាកធ្វើដំណើរចំនួន២-៣ថ្ងៃ ដើម្បីជួសជុលសិន ទើបអាចដំណើរការទៅមុខបាន។

គួររំលឹកផងដែរថា ករណីរថភ្លើងបុករថយន្តនេះ គេសង្កេតឃើញថា វាជាករណីលើកទី៣ហើយ ដែលប្រជាពលរដ្ឋបានរិះគន់ថា បណ្តាលមកពីអ្នកបើកបរថយន្តទាំងនោះខ្វះការប្រុងប្រយ័ត្នផង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរក្រុង និងមន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្តផង មិនបានដាក់ភ្លើងស្តុប និងប៉ារ៉ាស់។ ពលរដ្ឋបានរិះគន់ទៀតថា មុនដំបូងគេឃើញមានការយកចិត្តទុកដាក់ ពីអាជ្ញាធរ ដោយអោយប្រជាការពារភូមិ ជួយសម្រួលធ្វើចរចារណ៍ តែយូរៗទៅ ដូចជាបាត់អស់ ធូររលុកទៅៗ។

ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរក្រុង និងមន្ទីរសាធារណការណ៍ និងដឹកជញ្ជូនខេត្ត រៀបចំប៉ារ៉ាស់ ភ្លើងស្តុប រាល់ផ្លូវដែលឆ្លងកាត់ផ្លូវដែកអោយបានឆាប់រហ័ស ព្រោះថា នៅក្នុងក្រុងប៉ោយប៉ែត មានផ្លូវច្រើនណាស់ដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្លូវដែកចេញពីបុរី អគារកាស៊ីណូ ផ្ទះល្វែង ក្រុមហ៊ុនជាច្រើនទៀត បើនៅតែបណ្តែតបណ្តោយច្បាស់ជាមានករណីគ្រោះថ្នាក់នេះជាញឹកញាប់មិនខានឡើយ៕TONG TONG